. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ប្រាសាទ បន្ទាយឆ្មារ នៅតែ​ជា ​បេក្ខភាព​ ត្រៀម​ចូល ជា​សម្បត្តិ​ បេតិកភណ្ឌ ​ពិភពលោក
February 14, 2014 (12:20:11) [ 1185 ]
 
 
ប្រាសាទបន្ទាយឆ្មារ នៅតែ​ជា​បេក្ខភាព​ត្រៀម​ចូលជា​ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នាពេលខាងមុខ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងប្រែង​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​។​ នេះ​ជាការ​អះអាង​មួយ ក្នុង​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និងអភិបាលខេត្ត​បន្ទាយមាន ជ័យ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅឯ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​មាន ប្រសាសន៍ថា កម្ពុជាប្តេជ្ញា​នឹង​ខិតខំ​អភិរក្ស និង​អភិវឌ្ឍន៍ ប្រាសាទបន្ទាយឆ្មារឲ្យបាន​សះស្បើយពី​ការបែកបាក់ដួលរលំដោយ​ផ្នែកៗ នៃ​ប្រាសាទបន្ទាយ ឆ្មារ​ឡើងវិញ ដើម្បី​គាំពារ​និង​អភិរក្ស​ប្រាសាទ​បូរាណ ជា​ស្នា​ព្រះ​ហ​ស្តរបស់​ព្រះបាទ​ជយវរ្ម័ន​ទី​៧ ចុងសតវត្សរ៍​ទី១២ -​ដើម​សតវត្សរ៍​ទី​១៣ ដែល​ទ្រង់​កសាង​ឧទ្ទិស​ថ្វាយ ព្រះរាជបុត្រ​សំណព្វ ស្រី​ន្ទ្រ​កុមារ និង​សេនា​ជំនិត​រូបនេះ​។​

​លោកស្រី​រដ្ឋមន្ត្រី បាន​បន្តថា​: ឯ​អង្គការ​យូ​នី​ស្កូ ក៏​ចាត់ទុក​ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទអង្គរវត្ត​មួយនៅ​តំបន់​ភាគ​ខាងលិច ក្នុង​ខេត្ត​នេះ ហើយ​ខិតខំ ដើម្បី​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នាពេលខាងមុខ​។​ ​ឯ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យបាន​យក​លំនាំ​រូប​អវតា​លោ​កិ​ស្វរៈ ព្រះ​ហ​ស្ត ៣១ ពី​ជញ្ជាំង​ខាងលិចប្រាសាទបន្ទាយឆ្មារជា​និមិត្តរូប​ខេត្ត និង ​បាន​យក ចិត្ត ទុកដាក់ ដោយ​ ចាត់ទុក​ប្រាសាទ​នេះ ធំជាងគេល្បី​ជាងគេ និង ​ពង្រីក​ការទាក់ទាញ​អ្នកទេសចរឲ្យ​មក​ទស្សនា​កាន់តែ​ច្រើនជាង​គេក្នុងចំណោម​ប្រាសាទទួលប្រាសាទ និង​ទួល​បុរាណជាង ៣០០ កន្លែងនៅក្នុង ​ខេត្តបន្ទាយមាន ជ័យ ​នេះ​។ ​ ​ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ ប្រាសាទបន្ទាយឆ្មារ​នេះ មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​:នៅ​រដូវប្រាំង​នេះក្នុងមួយខែៗ មាន​ភ្ញៀវទេសចរ​បរទេស ទៅ​ទស្សនា​ប្រាសាទ​នេះ ពី ១៥០ ទៅ ២០០ នាក់ ប៉ុណ្ណោះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter