. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
តំបន់ទេសចរណ៍​ធម្មជាតិ ដ៏ត្រកាល ក្នុង​ស្រុកកំពង់ត្រាច ហាក់ត្រូវបាន គេមើលរំលង
March 04, 2014 (09:10:34) [ 1544 ]
 
 
ទេសភាពបែបធម្មជាតិ អមទៅដងភ្នំតូចធំ រួមជាមួយនឹងផ្ទៃបឺង លាតសន្ធឹងក្បែរនោះផង បានធ្វើឲ្យតំបន់ ដែនដីជនបទ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំប្រទល់ប្រទេស វៀតណាម បានក្លាយទៅជា សម្រស់ធម្មជាតិ ពិតៗមួយ គួរទាក់ទាញដល់ ខ្សែនេត្រារបស់ក្រុម អ្នកទេសចរទាំងពួរ។ តែគួរឲ្យសោកស្តាយ តំបន់មួយនេះ ក្រៅពី សម្បត្តិធម្មជាតិ ដែលកើតឡើងដោយឯកឯងទៅនោះ មិនមានមន្រ្តីជំនាញពាក់ព័ន្ធណា ចាប់អារម្មណ៍កែខៃបង្កើន សោភណភាព និងការទាក់ទាញបន្ថែមតៀតនោះឡើយ។

នៅថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០១៤ ថ្ងៃសម្រាកចុងសប្តាហ៍ អ្នកនិពន្ធកែវ ច័ន្ទបូរណ៍ បានរំលេចចេញនូវរូបភាព ដ៏ស្រស់ត្រកាលដាស់អស់ស្មារតីនឹកភ្នក់មមីចង់ទៅលំហែកម្សាន្ត។

ជាមួយនឹងការរំលេចនូវភាពទេសភាពចំនួន៣ផ្ទាំង អ្នកស្រី កែវ ច័ន្ទបូរណ៍ កវីនិពន្ធដ៏ល្បីឈ្មោះមួយរូបផងដែរនោះ ក៏ រំលេចចេញនូវការពិពណ៌នាថា កំពង់ត្រាច ជាតំបន់ទេសចរណ៍ ដែលមានទីតាំងស្ថិតនៅខេត្តកំពត មានព្រំប្រ ទល់ ជាប់ប្រទេសវៀតណាម មានទិដ្ឋភាព បែបស្រុកស្រែចម្ការ គួរជាទីកម្សាន្ត។ មានផ្លូវមួយខ្សែកាត់តាមតំបន់ ភ្នំវល្លិ៍ ដែលជាអតីតតំបន់ខ្មែរក្រហម។ កាលពីឆ្នាំ១៩៩៤ មានជនបរទេសមួយចំនួន ត្រូវបានពួកខែ្មរក្រហមចាប់ ធ្វើជាចំណាប់ខ្មាំងនៅតំបន់នោះ។

អ្នកស្រីបន្តរៀបរាប់ថា ដើម្បីទៅដល់កំពង់ត្រាច ត្រូវធ្វើដំណើរតាមផ្លូវកែប បន្ទាប់មកបត់ឆ្វេង ដោយកាត់តាមរូបសំ ណាកសេះ។ បច្ចុប្បន្ននេះ ផ្លូវទៅកាន់កំពង់ត្រាច ត្រូវបានជួសជុល និងកែលម្អ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការ ធ្វើដំណើរ។

អ្នកស្រីបញ្ជាក់ថា កំពង់ត្រាច ជាទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដូចជា ល្អាងថ្ម កំបោរ ដែលមានភ្នំមួយនៅក្បែរនោះ។ កាលពីដើមទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមក មានថ្មមួយផ្ទាំងយ៉ាងធំបាក់បិទកន្លែងនោះបាត់ទៅ។ នៅក្នុងល្អាងភ្នំនោះ អាចទស្សនាឃើញទីសក្ការៈបូជា ដែល ជាទីចាប់អារម្មណ៍បំផុត។ ពេលទៅទស្សនាក្នុងគុហានេះ សូមកុំភ្លេចដាក់ពិល និងទ្រនាប់ជើង ទៅតាមខ្លួន។

បើតាមអ្នកស្រី កែវ ច័ន្ទបូរណ៍ នៅម្តុំនេះ ក៏មានអណ្តូងទឹកតូចៗ នៅជើងភ្នំកំពង់ត្រាច ដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរ ក្នុងមូលដ្ឋាន ប្រជាជនចិន និងវៀតណាម។ អណ្តូងមួយមានវិជ្ជមាត្រ ប្រហែលជា ៣០ម៉ែត្រ មានដីប្រាំពីរពណ៌។ អណ្តូងតូចៗ ដទៃទៀតមានថ្ម ដែលមានរាងជាសត្វផ្សេងៗ។ អណ្តូង ដែលធំជាងគេមាន ស្នាមភ្លោះមួយហូរទៅដល់ វាលស្រែមួយរយ និង កន្លែងដទៃទៀត ដូចជាអន្លង់ថ្មដុះជាដើម។

បើតាមសហការីរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលយកព័ត៌មានប្រចាំការនៅក្នុងខេត្តកំពត លោក វ៉ាន់ ឌឿន បានថ្លែងថា នៅតំបន់នោះ មើលទៅមានសម្រស់បែបធម្មជាតិ គួរឲ្យទស្សនាពិតមែន ហើយក៏មានអ្នកទេស ចរបរទេសមួយចំនួនត្រូវបានគេនាំទៅទស្សនាជាញឹកញាប់ផងដែរ តែមិនច្រើននោះឡើយ។ ដោយឡែកសម្រាប់ ពលរដ្ឋខ្មែរវិញ មិនមានអ្នកទៅទស្សនានោះទេ ព្រោះមិនសូវដឹង។

បើតាមលោក វ៉ាន់ ឌឿន នៅក្នុងរូងថ្មកំបោរនោះ គេអាចឡើងទៅលើកកំពូលភ្នំ ដើម្បីទស្សនាថ្ងៃលិចផងដែរ។ តែ ជាអកុសល្យតំបន់មួយនេះ ហាក់ត្រូវបានគេមើលរំលង ពោលមិនការអភិវឌ្ឍន៍អ្វីបន្ថែមនោះទេ ក្រៅតែពីសម្រស់ ដែលផ្តល់ដោយធម្មជាតិ។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាទបូកសរុបការ ងាររបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ជាមាសបៃតង និងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមផ្តល់ការងាររកចំណូលប្រចាំថ្ងៃដល់ពលរដ្ឋកម្ពុជា។

នៅក្នុងឆ្នាំ២០១៣កន្លងទៅ កម្ពុជា បានរកចំណូលពីភ្ញៀវទេសចរបានរហូតដល់ ២.៥០០លានដុល្លារសហរដ្ឋអាមេ រិក។

វិស័យទេសចរណ៍ជាវិស័យ ដ៏អាទិភាព និងអំណោយផលជាទីបំផុត របស់កម្ពុជា ព្រោះតែប្រទេសកម្ពុជា មាន សម្បត្តិធនធានផ្តល់ដោយធម្មជាតិជាច្រើនកន្លែង។ គេមើលឃើញមន្ត្រីពាក់ព័ន្ធលើវិស័យទេសចរណ៍ បាននិង កំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនានៅកម្ពុជាគ្រា ដែលកំណើនអ្នកទេសចរអន្តរជាតិ នៅកម្ពុជា នៅទាបនៅឡើយ បើធៀបជាមួយបណ្តាប្រទេសជិតខាង។

ពលរដ្ឋខ្មែរពិតជាមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីពាក់ព័ន្ធទៅវិស័យដ៏សក្តានុ ពលមួយនេះ។ តែទោះបីជាយ៉ាងណា កិច្ចខិតខំត្រូវបានគេមើលឃើញថា នៅតែមានភាពចន្លោះប្រហោង ពោលតំ បន់ទេសចរណ៍នៅកម្ពុជាជាច្រើនកន្លែង ក្រៅតែពីសមិទ្ធផល ដែលកើតចេញពីធម្មជាតិ ហាក់ដូចមានការកែខៃ ឬ អភិវឌ្ឍន៍បន្ថែមនៅតំបន់ជុំវិញនោះ ដើម្បីបង្កើនសោភណភាព និងការទាក់ទាញនោះឡើយ។

មិនតែប៉ុណ្ណោះតំបន់ទេសចរណ៍ទីជនបទបែបធម្មជាតិជាច្រើនទៀត សុទ្ធសឹងជាកន្លែងអភិវឌ្ឍន៍យកទៅជាកន្លែង ទាក់ទាញអ្នកទស្សនាកាន់តែច្រើនបន្ថែមទៀត តែមិនមានអ្នកចាប់អារម្មណ៍នោះឡើយ។

ដូចជាតំបន់អន្លង់ផ្សោតព្រែកកាំពី ក្រៅតែពីទស្សនាសត្វផ្សោត ដែលអំណោយផលពីធម្មជាតិទៅ តំបន់មួយនេះ សូម្បីតែទីធ្លាក៏គ្មានកែខៃឲ្យមានសោភណភាពបន្ថែមនោះឡើយ ដីនៅតែដីដែល បង់សម្រាប់ភ្ញៀវទេសចរអង្គុយ កម្សាន្តសឹងតែមិនមានទៅទៀត។ លើសពីការជិះទូកមើលផ្សោត ប្រសិនបើអ្នកទទួលខុស និងមន្ទីរទេសចរណ៍ ខេត្តចំណាយការគិតតែបន្តិច ដោយកែខៃតំបន់នេះ ដោយដាំលំអបន្ថែមនូវស្មៅ និងសួនផ្កាជាដើម ឬធ្វើកន្លែង អង្គុយមើលទេសភាពដងទន្លេ ឬថ្ងៃរៀបលិច ប្រហែលជាអាចស្រូបទាញការចាប់អារម្មណ៍របស់អ្នកទេសចរបាន កាន់តែច្រើនថែមទៀត។

ក្រៅពីតំបន់អន្លង់ផ្សោត នៅតាមបណ្តោយដងទន្លេមេគង្គលើទឹកដីខេត្តក្រចេះនោះ គេសង្កេតឃើញមានដែនកោះ តូចធំជាច្រើនទៀត នៅលើដងទន្លេសាបមើលទៅគួរឲ្យគយគន់ផងដែរ តែក៏គ្មានអ្នកចាប់អារម្មណ៍ធ្វើការអភិវឌ្ឍន៍ នោះដែរ។

ជារួមដើម្បីពង្រីកវិសាលភាព នៃវិស័យទេសចរណ៍នៅកម្ពុជា ដែលជាបៃតងនោះ ក្រសួងទេសចរណ៍ និងមន្រ្តីពាក់ ព័ន្ធទាំងអស់ ត្រូវបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ក្នុងការវិនិយោគទៅលើវិស័យទេសចរណ៍ ពោលមិន អាចរំពឹងលើអ្វី ដែលកើតមានស្រាប់ពីធម្មជាតិឡើយ ត្រូវតែមានការកែច្នៃ និងអភិវឌ្ឃបន្ថែមទៅលើតំបន់ជាច្រើន ផ្សេងទៀត៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter