. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
ពិព័រណ៍​ទេសចរណ៍​អន្តរ ជាតិ​ពិភពលោកប្រារព្វធ្វើ​ឡើង​ នៅ​ក្រុងប៊ែកឡាំងប្រទេស អាល្លឺម៉ង់
March 07, 2014 (07:29:56) [ 1222 ]
 
 
ពិព័រពាណិជ្ជកម្មទេសចរណ៍ អន្តរជាតិពិភពលោក ប្រារព្វធ្វើឡើង នៅក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ គិតចាប់ពីថ្ងៃទី៥ដល់ទី៩ ខែមីនា ឆ្នាំ២០១៤ ។ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៤ថា បើតាមការអះអាង របស់មន្ត្រីទទួលបន្ទុក កិច្ចការរៀបចំ តាំងពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍អន្តរជាតិពិភពលោក បានឲ្យដឹងថា ឆ្នាំនេះមានការ រៀបចំ ឡើងនូវពិធីតាំងពិព័រណ៍ ដែលមានបណ្តាក្រុមហ៊ុន ១០,១៤៧ ចូលរួមដាក់តាំងផលិតផល និងមកពីបណ្តា ប្រទេស ចំនួន១៨៩ប្រទេស ។ ទីតាំងសម្រាប់ការដាក់តាំងពិព័រណ៍នេះមានទំហំដីប្រមាណ១៦០,០០០ម៉ែត្រ ក្រឡា។

តាមការឲ្យដឹងពីអ្នកចាត់តាំងកម្មវិធីពិព័រណ៍បានបញ្ជាក់ថា ក្នុងឆ្នាំនេះ សរុបអាចនឹងមានរហូតដល់១១០ពាន់នាក់។

លោក Christian Goeke ប្រធានក្រុមគ្រងប្រតិបត្តិការ នៃការរៀបចំតាំងពិព័រណ៍ បានមានប្រសាសន៍ថា "ការតាំង ពិព័រណ៍នៅ ប៉ែកឡាំងនេះ វាជាការបង្ហាញឲ្យដឹងអំពី ចង្វាក់ផលិតកម្ម ឧស្សាហកម្មនិងទាក់ទិនឹងតុល្យភាពនៃការ ដាក់ បង្ហាញផលិតផលជា លក្ខណៈអន្តរជាតិផងដែរ" ។

លោក បានសង្កត់ធ្ងន់ថា "អ្នកតាំងពិព័រណ៍ទាំងឡាយ និងអ្នកទស្សនានឹងទទួលបានការបង្ហាញនូវផលិតផលប្លែកៗ និងថ្មីៗ ដែលជានិន្នាការមួយឆ្ពោះ ទៅរកការអភិវឌ្ឍន៍ព័ត៌មាន នៃទីផ្សារថ្មីមួយ រួមទាំងការបង្ហាញអំពីបញ្ហាទាំង ឡាយដែល ពួកគេទទូចចង់បាននូវ ផលិតផលថ្មីៗទាំងនោះ" ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter