. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ត្រុដិ របាំប្រជាប្រិយខ្មែរ ដែលនិយមលេង នាខែចូលឆ្នាំ ដើម្បីសុំសេចក្តីសុខ និងទឹកភ្លៀង
March 29, 2014 (13:22:44) [ 1553 ]
 
 
ត្រុដិ គឺជា​របាំ​ប្រជាប្រិយ​ខ្មែរ មួយ​ប្រភេទ ដែល​ភាគច្រើន គេ​និយម​សម្តែង ក្នុង​រដូវ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដើម្បី​បួងសួង សុំ​សេចក្តីសុខ ក៏ដូចជា ដេញ​នូវ​ឧបទ្រពចង្រៃ​ពី​ឆ្នាំ​ចាស់ និង​នាំ​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី​។ មិនតែប៉ុណ្ណោះ របាំ​ខ្មែរ​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​និយម​លេង ដើម្បី​បន់ស្រន់ សុំ​ទឹកភ្លៀង ផងដែរ​។​

​យោងតាម​ឯកសារ “​ត្រុដិ​” គឺជា​ពាក្យ​ដើម មកពី​ភាសាសំស្ក្រឹត ដែល​មានន័យថា “​ផ្តាច់​” ឬ “​កាត់ផ្តាច់​” ដែល​គេ​ភាគច្រើន ប្រើ​នៅពេល​ចូលឆ្នាំថ្មី ដើម្បី​ផ្តាច់​ចោល នូវ​ឧបទ្រពចង្រៃ ផ្លាស់​ចូលឆ្នាំថ្មី​។ ទន្ទឹម​នោះ កាលដើមឡើយ ជនជាតិ “​សំ​រ៉ែ​” បាន​សម្តែង​របាំ​ត្រុដិ​នេះ ដើម្បី​ថ្វាយ​ព្រះរាជា នៅ​រៀងរាល់​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​ថ្វាយព្រះពរ​សិរី​មង្គល​។ លុះ​តំណ​ក្រោយមក ប្រជាជន​ខ្មែរ បាន​សម្តែង​របាំ​នេះ សម្រាប់​ប្រសិទ្ធ​សព្វ​សារ​ធុ​កា​រពរ ជូន​ដល់​អ្នកស្រុក ជាទូទៅ ក្នុងឱកាស​ចូលឆ្នាំថ្មី​។​

​បើតាម​ការលើកឡើង របស់លោក ជុំ វុ​ឌ្ឍី ប្រធានស្តីទី នៃ​មន្ទីរ​វប្បធម៌ រាជធានី​ភ្នំពេញ បានអោយដឹងថា របាំ​ត្រុដិ គឺជា​របាំ​ប្រជាប្រិយ​ខ្មែរ មួយ​ប្រភេទ ដែល​តែងតែ​និយម​លេង គ្រប់​កម្មវិធី តាម​តម្រូវការ របស់​មហាជន​ទូទៅ​។ ប៉ុន្តែ របាំ​ប្រភេទ​នេះ ច្រើន​ពេញនិយម​លេង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ដើម្បី​ដេញ​ឧបទ្រពចង្រៃ ពី​ឆ្នាំ​ចាស់​អោយអស់ និង​នាំ​សិរី​សួស្តី ក្នុង​ឆ្នាំ​ថ្មី​។ មិនតែប៉ុណ្ណោះ របាំ​ខ្មែរ​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​និយម​លេង ដើម្បី​បន់ស្រន់ សុំ​ទឹកភ្លៀង ផងដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​ចំនួន នៃ​ក្រុម​របាំ​ត្រុដិ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​លោក ជុំ វុ​ឌ្ឍី អះអាងថា មិនទាន់​អាច​កំណត់​ច្បាស់​នៅឡើយ​ទេ ដោយសារ​ក្រុម​របាំ​ត្រុដិ ដែល​មក​ចុះបញ្ជី នៅ​ក្រសួង​មាន​ចំនួន​តិចតួច ប៉ុន្តែ​នៅពេល​ចេញ​សម្តែង​ម្តងៗ គឺមាន​ចំនួន​ច្រើន​ទៅវិញ​។

​លោក​បាន​បញ្ជាក់ថា ខាង​មន្ទីរ គឺមាន​របាំ​ត្រុដិ​តែ ១ ក្រុម ប៉ុណ្ណោះ ដោយ​ចែកចេញជា ២ វង់ គឺ​វង់​តូច និង​វង់​ធំ អាស្រ័យ​ទៅតាម​ការនិយម របស់​មហាជន និង​តាម​ចំនួន​មនុស្ស ដែល​ត្រូវ​សម្តែង​។ ហើយ​ក្រុម​របាំ​ត្រុដិ​របស់ មន្ទីរ​វប្បធម៌​រាជធានី មិនទាន់មាន​គេ​អញ្ជើញ អោយទៅ​សម្តែង នៅ​ទីកន្លែង​ណាមួយ​នៅឡើយ​ទេ ទាល់តែ​កៀក​ពិធី​ចូលឆ្នាំ ទើប​មាន​។​

​បើតាម​ការលើកឡើង របស់លោក ជុំ វុ​ឌ្ឍី ការសម្តែង​របាំ​ត្រុដិ គឺ​តួ​សម្តែង​ចែកចេញជា ២ ក្រុម​គឺ ក្រុម​បុរស និង​ក្រុម​នារី​។ ក្នុងនោះ អ្នក​ជួត​ក្រ​ម៉ា ដោត​ស្លឹកឈើ​ជុំវិញ ជ្រៀក​ស្លឹកចេក ព័ន្ធ​ចង្កេះ ហើយ​ស្លៀក​ប៉ឹង ដើរតួ​ជា​ព្រានព្រៃ និង​អ្នក​ពាក់​ស្នែង​ប្រើស ទន្សោង ដើរតួ​ជាស​ត្វ​ប្រើស និង​ទន្សោង​។ ក្រុម​រាំ​ស្ត្រី មាន​តួឯក​ចំនួន ២ នាក់ ស្លៀក​ចងក្បិន ពាក់អាវ​ពណ៌ ពាក់​ម្កុដ ឬ​កញ្ចាំង ពាក់​សង្វា​មុខ លាបម្សៅ ដៃ​កាន់​កន្ទុយក្ងោក​។ តួ​នាង ឬ តួរង ស្លៀកពាក់ និង​ការតុបតែង ប្រហាក់ប្រហែល​នឹង​តួឯក​ដែរ តែ​ប្លែក​គ្នា ត្រង់​ក្បាល​ពាក់​របៃ​។​ ​ចំពោះ​ឧបករណ៍​សម្តែង មានដូចជា ៖ កញ្ឆា​រៈ , ចង្ក្រង់​ដំបែ , ចង្ក្រង់​រ៉ូង , ស្គរអារក្ស , ប៉ីពក , ទ្រអ៊ូ ទ្រសោ និង​ស​ន្ទួ​ច​។​

​សូមបញ្ជាក់ថា របាំ​ត្រុដិ គឺជា​របាំ​ប្រពៃណី​របស់​ខ្មែរ ដែលមាន​អាយុកាល ចំណាស់​មួយ មានកំណើត​ពី​មនុស្ស​ជាន់​ដើម​មួយ​ពួក ហៅថា “​សំ​រ៉ែ​” ដែល​រស់​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ​ចាស់ តាំងពី​ដែនដី​នេះ មិនទាន់​ទទួល​អារ្យធម៌ ពី​ប្រទេស​ឥណ្ឌា​នៅឡើយ​។ សព្វថ្ងៃ ជនជាតិ​នេះ មាន​រស់នៅ​តិចតួច នៅក្នុង​ភូមិភាគ​ខាងកើត បឹង​ទន្លេសាប ក្បែរ​ខេត្តសៀមរាប ដែលជា​រាជធានី​ចាស់​។​ ចាប់ពី​ដើម​សម័យអង្គរ រហូតមកដល់​បច្ចុប្បន្ន របាំ​ត្រុដិ បាន​រីក​សាយភាយ និង​មាន​ប្រជាប្រិយភាព នៅ​ទូទាំងប្រទេស​កម្ពុជា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter