. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ចំការ​ស្នេហ៍​ ជា​រមណីយដ្ឋាន​ កំពុង ជាទី​ចាប់អារម្មណ៍ ​របស់​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​
April 09, 2014 (12:43:40) [ 1387 ]
 
 
"​ចំការ​ស្នេហ៍​" ឬ Silk Island ជា​រមណីយដ្ឋាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ ជាតិ​មក​កម្សាន្ត​មិន​ដាច់ ។ ឱ្យតែ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យជាតិ​ម្តងៗ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ នាំ​ក្រុម គ្រួសារ​មិត្តភក្តិ​ស្រី​-​ប្រុស ទៅ​ទស្សនា​កម្សាន្ត​ លំហែកាយ ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស និង​រំសាយ​អារម្មណ៍​បន្ទាប់ពី​នឿយហត់ ក្រោយ​បំពេញការងារ​។​

"​ចំការ​ស្នេហ៍​" ទើបនឹង​បើក​ដំណើរ​ការឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​លំហែរ​កំសាន្ត​កាលពី ខែកញ្ញា ឆ្នាំ​២០១៣​។ ​បើ ​យើង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦ប្រហែលជា​៦​គី​ទ្បូ​ម៉ែត្រ រួច​បត់​ចូល​តាមផ្លូវ​ជួរ​មាត់ទន្លេ ហើយ​ឆ្លងតាម​កំពង់ ចម្លង​ព្រែកលៀប​-​កោះដាច់​យើង​នឹង​ទៅដល់​តំបន់​រមណី​ដ្ឋា​ន​នោះ​ស្ថិតនៅ​កោះ​ឱ​កញ្ញា​តី ដែល​ទើបនឹង​បង្កើត​ថ្មី ស្ថិតនៅ​ក្នុងភូមិ​កោះ​តូច ឃុំ​កោះឧកញ្ញាតី ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ។ រមណីយដ្ឋាន​ដែលមាន ជនជាតិខ្មែរ​ជា​ម្ចាស់​នោះ​គឺ ឈ្មោះ ថា ចំការ​ស្នេហ៍​ឬ Silk Island​។

​លោក រិ​ន ណា​រ៉ា​ន់ ដែលជា​ម្ចាស់​រមណីយដ្ឋាន​បាន​ឲ្យ​ដឹងថា​ពីដំបូង​គឺមាន ជនជាតិ​សាំង​ហ្គា​ពួរ និងជនជាតិអូស្ត្រា លី បានមក​លេង​នៅ​កន្លែង​នេះ​នៅក្នុង​ឆ្នាំ​ជា​លើក​១៩៩៩ ហើយ​មាន​ភ្ញៀវទេសចរ​ដែល​ចូលមក​លេង​បាន​ប្រាប់​ឲ្យ​ដាក់ឈ្មោះ​ទីតាំង​នេះ​ថា Silk Island(​មានន័យថា​កោះ​សូត្រ​) តែ​ក្រោយមក​លោក​ក៏​ដាក់ឈ្មោះ​ជា​ខ្មែរ​ថា "​ចំការ​ស្នេហ៍​"​។​

​បើតាម​លោក​ណា​រ៉ា​ន់ នៅ​ទីតាំង​រមណីយដ្ឋាន​"​ចំការ​ស្នេហ៍​"ចំពោះ​ភ្ញៀវ​ជាតិ​មាន​ចាប់ពី​ថ្ងៃ​ច័ន្ទ​រហូតដល់​ថ្ងៃ​សុក្រមាន​អ្នក​ចូល មក​កំសាន្ត ប្រហែល​ពី ២០​នាក់​ទៅ​៣០​នាក់ ឬក៏​៥០​នាក់​ក្នុង​មួយថ្ងៃ តែ​ចំពោះ​ភ្ញៀវ​អន្តរជាតិ​វិញ គឺ​គាត់​ចូល មក​កំសាន្ត​ច្រើន ក្នុង​មួយថ្ងៃ មាន​ជាង​១០០​នាក់ ឯណោះ​។

​លោក ណា​រ៉ា​ន់ បន្ថែមថា ភ្ញៀវទេសចរ​អន្តរជាតិ​ជាតិ​ភាគច្រើន​គឺ​គាត់​ចូលមក​ទីនេះ​តាម​កប៉ាល់ ភាគច្រើន គាត់​ចាប់អារម្មណ៍​ទៅលើ​ការ​បង្កាត់​ពូជ​ដង្កូវនាង នឹង​តម្បាញ​សូត្រ​ខ្មែរ ដែល​ធ្វើ​ដោយ​ដៃ​នារី​ខ្មែរ​និង​ចាប់អារម្មណ៍​ទៅ លើផ្ទះ​បូរាណ និង​ផ្ទះ​ជនជាតិ ហើយ​ជាពិសេស​ទៅទៀត​នោះ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គាត់​មានកម្ម​វិធី​សំរាប់​ភ្ញៀវ​ដែល​គាត់​មក​ជិះទូក​មក​កំសាន្ត​តំលៃ​តែ​៣​ដុល្លារ​ប៉ុណ្ណោះ សំរាប់​ការដើរ​លេង​តាម​ភូមិ​ជិះ​ម៉ូតូ​កង់​បី និង​ចូល​កំសាន្ត​នៅ​ទីតាំង "​ចំការ​ស្នេហ៍​" (​ចំពោះ​ការហូប​អារ​ហារ​ភ្ញៀវ​ចេញ​ខ្លួនឯង​)​។​

​ម្ចាស់​រមណី​ដ្ឋា​ន​ចំការ​ស្នេហ៍ បានឱ្យដឹង​ទៀតថា នៅ​រមណី​ដ្ឋា​ន​នេះ​មានដូចជា ខ្យូ​ស​សម្រាប់​អង្គុយលេង មាន​បង់​សម្រាប់​អង្គុយលេង មាន ផ្ទះ​ជនជាតិភាគតិច មាន​ចំការ​ស្វាយ​ជា​ម្លប់ មាន​សួនផ្កា សួន​បន្លែ ជាពិសេស​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ ការចិញ្ចឹម និង​អភិរក្ស​សត្វ​ដង្កូវនាង ការយក​ផលិតផល​សូត្រ​ពី​ដង្កូវនាង របៀប​ចិញ្ចឹម​ជា​លក្ខណៈ​បូរាណ​មក​ត្បាញ​ជា​ក្រមា ហូល ផាមួង លក់​នៅទីនេះ​តែម្តង និង​មាន​លក់​វត្ថុ​អនុស្សាវរីយ៍ ផ្សេងៗ​ជាច្រើន​មុខ​ទៀត ផងដែរ ។​
​ ​ចំការ​ស្នេហ៍​នេះ បើកទ្វារ​ទទួលភ្ញៀវ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​ង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ដោយបាន​ស្រូបយក​បុគ្គលិក​បំរើការ​ចំនួន​៣២​នាក់ មាន​ប្រាក់ខែ​ចាប់ពី​៨០​ទៅ​១៥០ ដុល្លារ ហើយ​បុគ្គលិក​ទាំងអស់ គឺជា​អ្នកភូមិ​កោះ ឧកញ្ញាតី​នេះ​តែម្តង ឯ​ម្ចាស់​រមណីយដ្ឋាន​ក៏មាន​ស្រុកកំណើត​នៅ​ទីនោះ​ដែរ​។​

​លោក​បន្តថា ប្រជាពលរដ្ឋ​រស់នៅ​កោះ​នេះ ប្រកប​របរ​កសិកម្ម និង​ដាំ​ដំណាំ ត្បាញ​ក្រមារ ហូល ផាមួង ដូច​តំបន់ កោះដាច់​ដែរ​។ ទន្ទឹមនឹងនេះ បើ​មើ​លពី​ចំងាយ​កោះឧកញ្ញាតី​មាន​សម្រស់​គួរឱ្យ​ចង់​គយគន់ ព្រោះថា​មាន​ឆ្នេរទន្លេ​មេគង្គ ដែលមាន​ទឹក​ពណ៌​ផ្ទៃមេឃ និង​អាចឱ្យ​ភ្ញៀវ ទេសចរ ឆ្លង​ទឹក​ទៅលេង​យ៉ាង​សប្បាយរីករាយ​។ ចំពោះ​ភ្ញៀវ ទេសចរ​ចូលទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន ចំការ​ស្នេហ៍​នេះ ត្រូវ​បង់ថ្លៃ​ចំនួន​២​ពាន់​រៀល ចំពោះ​ភ្ញៀវ​ជាតិ និង​៤​ពាន់​រៀល សម្រាប់​ភ្ញៀវ​អន្តរជាតិ និង​តម្លៃ​ផ្ញើ​យានជំនិះ​ផ្សេងទៀត​។

​មន្ត្រីរាជការ​ម្នាក់​ដែល​បាន​នាំ​ក្រុមគ្រួសារ​ទៅ​លំហែកាយ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ នៅក្នុង​កោះឧកញ្ញាតី នេះ​បាន​និយាយថា រមណីយដ្ឋាន ចំការ​ស្នេហ៍ នេះ​គឺជា​កន្លែង​ទេសចរណ៍​ថ្មី​មួយទៀត ដែល​គួរឱ្យ​ចង់​មកលេង ព្រោះថា​កន្លែង​នេះ​មាន​អាកាសធាតុ​ត្រជាក់ និង​ទីធ្លា​ធំ​ទូលាយ លាតសន្ធឹង​លើ​ផ្ទៃដី ទំហំ ជាង​៣​ហិកតា ជា​តំបន់​អភិរក្ស​សត្វ​ដង្កូវនាងតាំង ពី​ចាប់ផ្តើម​ភ្ញាស់ រហូតដល់​ដង្កូវ​ព័ទ្ធ​សំបុក ផលិត​ជា​សូត្រ​ខ្មែរ​ពិតៗ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​មិនដែល​ស្គាល់ អ្វី​ដែលជា​ចំណុច​សំខាន់​ជាងគេ​នោះ​ភ្ញៀវទេសចរ​អន្តរជាតិ បាន​ចាប់ចិត្ត ដិតអារម្មណ៍ ទៅលើ​ការអភិរក្ស​ចិញ្ចឹម​ដង្កូវ នាង​នេះឯង​។​

​ភ្ញៀវទេសចរ​ដែល​ទៅ​លំហែកាយ​ក៏បាន​នាំគ្នា​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​ថា រមណីយដ្ឋាន​ចំការ​ស្នេហ៍ នេះ​មាន​សម្រស់​ស្រស់ស្អាត​គួរឱ្យ​ចង់ទៅ​ទស្សនា និង​មិនចេះ​ណាយ ហើយ​ពួកគាត់ បាន​កោតសរសើរ អំពី​ការកូន​ខ្មែរ​មាន​ដើមកំណើត​នៅ​កោះ​ឧ​ញ្ញា​តី​នេះ​នឹកឃើញ បង្កើត​នូវរ​ម្មណី​ដ្ឋា​ន​បៃតង​មួយ​ជា​ប្រយោជន៍​អភិរក្ស​ការចិញ្ចឹម​សត្វ​ដង្កូវ នាង យក​សូត្រ និង​ចំការ​ដំណាំ​គ្រប់មុខ ព្រោះ​កោះ​មួយ​នេះ​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 48 នាក់
  Flag Counter
Flag Counter