. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
"អង្គរសង្ក្រាន្ត" ៤ថ្ងៃ ទទួលបានអ្នកចូលរួម ជាង២៥ម៉ឺននាក់
April 17, 2014 (11:13:46) [ 1395 ]
 
 
ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ទី១៦ ខែមេសា ឆ្នាំ២០១៤ លើទឹកដីប្រវត្តិសាស្រ្តដ៏ល្បាយ ល្បី និងរុងរឿងសៀមរាប-អង្គរ ទទួលបានអ្នកចូលរួមជាង ២៥ម៉ឺននាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌ថា សម្រាប់ជំហានដំបូង តាម ការប៉ាន់ស្មាន និងការពិនិត្យជាក់ស្ដែងភ្ញៀវមកទស្សនា និងចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងឱកាស នៃពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ទី១៦ ខែមេសា ឆ្នាំ២០១៤នេះ ខេត្តសៀមរាប-អង្គរ ទទួលបានភ្ញៀវទេសចរណ៍ជាង ២៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវ ទេសចរណ៍អន្តរជាតិជិត ២ម៉ឺននាក់។

លោកបានបញ្ជាក់ថា ភ្ញៀវភាគច្រើនបានមកទស្សនា និងចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅតំបន់ប្រាសាទអង្គរ វត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី និងនៅទីតាំងមួយចំនួនទៀតក្នុងខេត្តសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុង យូរ តំបន់តាមដងស្ទឹងសៀមរាប និងតំបន់ទេសចរណ៍ផាប់ស្ទ្រីត ផ្សារចាស់ ផ្សាររាត្រី ក្រៅពីនោះ គឺនៅតំបន់ភ្នំ គូលែន តំបន់ទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីដ្ឋានមួយចំនួនទៀតផងដែរ ។

លោក ង៉ូវ សេងកាក់ បានឲ្យដឹងផងដែរថា បើប្រៀបធៀបនឹងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ គ.ស ២០១៣ កន្លងទៅ ដែលរៀបចំដោយ សហភាពសហ ព័ន្ធ យុវជន កម្ពុជា (ស.ស.យ.ក) ដែរនោះ គឺមានការកើនឡើងប្រមាណជា ៤៤,០១ភាគរយ។ ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ដ ឆ្នាំ២០១៤នេះ ទទួលបានភ្ញៀវ ២៥៨.០០០នាក់ មានភ្ញៀវទេសចរបរទេស ១៨.០០០នាក់ ខណៈដែល ឆ្នាំ២០១៣ ទទួលបាន ១៧៩.១៥៤នាក់ ហើយមានភ្ញៀវទេសចរបរទេស ១៥.៣៥៤នាក់៕

ប្រភព: ដើមអំពិល
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter