. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
"កោះ​ដែលមាន​ខ្មោច លង​ច្រើន​បំផុត​របស់​ ពិភពលោក​" ត្រូវបាន​យកមក​ជួល​ដេញថ្លៃ​
April 17, 2014 (11:22:51) [ 1442 ]
 
 
កោះ​ផូ​វ៉េ​កលី​យ៉ា​(Poveglia) របស់​អ៊ីតាលី ត្រូវបាន​គេ​ដាក់ឈ្មោះថា ​ជា​កន្លែង​មាន​ខ្មោចលង​ ច្រើន​បំផុត​មួយ​នៅក្នុង​ពិភពលោក​, វា​ត្រូវបាន​គេ​បិទ​មិន​ឲ្យ​មានការ​ចេញចូល វា​ធ្លាប់បាន​រងគ្រោះ​ ដោយ​រោគ​ពិស​(plague) តែ​ឥឡូវ​វា​ត្រូវបាន​គេ​ដាក់​ជួល ដើម្បី​បង្កើន​ប្រាក់​ សម្រាប់​ប្រទេស​អ៊ីតាលី ​ដែល​កំពុងមាន​វិបត្តិ​។​

​គេហទំព័រ​telegraph.co.uk រាយការណ៍​ថា កោះ​របស់​អ្នកស្រុក​វឺ​នី​ស​(Venetian) ដែល​គេ​បាន​ពិពណ៌នា​ថា​ជា​កន្លែង​មួយ​មាន​ខ្មោចលង​ច្រើន​បំផុត​នៅក្នុង​ប្រទេស​អ៊ីតាលី គ្រោង​នឹងដាក់​ដេញថ្លៃ​ជួល នៅ​ខែក្រោយ ខណៈដែល​អ៊ីតាលី កំពុង​ខិតខំ​ស្វែងរក​បង្កើន​ប្រាក់ចំណូល​។​

​កោះ ​Poveglia មាន​ទំហំ​តូច , ជា​កោះ​គ្មាន​មនុស្ស​រស់នៅ ស្ថិតនៅក្នុង​បឹង​ទឹកប្រៃ​ក្បែរ​មាត់​សមុទ្ទ​Venice , មាន​ចម្ងាយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ពី​ទីលាន សេន ម៉ាក​(St Mark's Square) គឺជា​អចលនវត្ថុ​មួយ ក្នុងចំណោម​អចលនវត្ថុ​សំខាន់​ទាំង​ប្រាំ រួមមាន​ប្រាសាទ និង​វត្ត ដែល​នឹង​សម្រេច​វាសនា​នៅក្រោម​ញញួរ​ដេញថ្លៃ ដើម្បី​ជួយ​កាត់បន្ថយ គំនរ​បំណុល​ដ៏​ធំ​របស់​ប្រទេស​អ៊ីតាលី​។​

​កោះ​នេះ​មាន​ទំហំ​១៧​អ៊ែ​ឃើ​(១ acre=០,៤០៥​ហិកតា​) ត្រូវបាន​វាយ​ប្រយុទ្ធ​ដណ្តើម​គ្នា​រវាង​អ្នកស្រុក​វឺ​នី​ស និង​អ្នកស្រុក​ជែ​ណូ​វ៉ា​( Genoese )​នៅក្នុង សតវត្សរ៍​ទី 14 (​នៅមាន​សល់​ស្លាកស្នាម​នៃ​សំណង់​ការពារ​នៅឡើយ ) មុនពេល​ដែល​វា បាន​ក្លាយជា​ស្ថានីយ៍​ច​ត្តា​ឡី​ស​ក័​(​ការដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ដើម្បី​ហេតុផល​សុវត្ថិភាព​)​សម្រាប់​នាវា ដែល​មកដល់​ទីក្រុង​វឺ​នី​ស​នៅក្នុង​សតវត្ស​ទី​18 ។​

​បន្ទាប់ពី​រោគ​ពិស ត្រូវបាន​រកឃើញ​នៅលើ​នាវា​ពីរ​គ្រឿង កោះ​នេះ​ត្រូវបាន​បិទ និង​ត្រូវបាន​ប្រើ​ដើម្បី​ទទួល​មនុស្ស​ដែលមាន​ជំងឺឆ្លង , នាំឱ្យមាន​រឿងព្រេង​ទាក់ទង​នឹង​ស្ថានីយ​រង់ចាំ​ស្លាប់​របស់​អ្នកស្រុក​វឺ​នី​ស ដែល​បន្ទាប់មក​ព្រលឹង​របស់​ពួកគេ​បាន​វិល​ត្រឡប់មក​លង​កោះ​នេះ​វិញ​។​

​មន្ទីរពេទ្យ​មួយ សម្រាប់​មនុស្ស​ចាស់ ដែល​បាន​បើក​នៅក្នុង​ឆ្នាំ​1922 និង​ដំណើរការ​រហូតដល់​ឆ្នាំ​1968 បាន​បង្កើត​ពាក្យ​ច​ចាម​អារាម​ថា ជា​កន្លែង​រៀបចំ ការពិសោធន៍​លើ​ជំងឺផ្លូវចិត្ត រួមទាំង​ការវះកាត់​ឆៅ​(crude lobotomies) ធ្វើឡើង​ដោយ​នាយក​មួយរូប ដែល​ត្រូវបាន​ព្រលឹង​ខ្មោច​ធ្វើ​ឲ្យ​កំរោលចូល និង​បន្ទាប់មក​បាន​លោត​ទម្លាក់ខ្លួន​ពីលើ​ប៉ម​នៃ​មន្ទីរពេទ្យ​។​ ​

កោះ​នេះ បច្ចុប្បន្ន​ត្រូវបាន​បិទ​ មិន​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ ចេញចូល​ទេ ប៉ុន្តែពិធីករ​ទូរទស្សន៍​មួយ​របស់​អាមេរិក​ បាន​មក​ទស្សនា​កោះ​នេះ និង​បាន​ចូលទៅក្នុង​មន្ទីរពេទ្យ ​បោះបង់ចោល​នោះ សម្រាប់​កម្មវិធី​ភាគ “​ផ្សងព្រេង​ជាមួយ​វិញ្ញាណ​ខ្មោច​” (Ghost Adventures) បាន​អះអាងថា ​ត្រូវបាន​ស​ណ្ថិ​ត​មួយរយៈ​ខ្លី ដោយ​ខ្មោចមួយ​នៅ​ទីនោះ​។​ ​

ឥឡូវនេះ រដ្ឋ​អ៊ីតាលី សង្ឃឹមថា ការផ្តល់ជូន​ពិសេស ​នឹង​មកដល់ ដើម្បី​ប្រែក្លាយ​មន្ទីរពេទ្យ​នោះ ទៅជា​សណ្ឋាគារ​ប្រណីត​មួយ ​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ ផ្តល់​ឲ្យ​ភាគី​អ្នក​ជួល រយៈពេល​99​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​នេះ ខណៈពេលដែល​កោះនេះ​ គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter