. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
កោះ​ហា​ស៊ី​ម៉ា​,​ក្លាយជា ​“​កោះ​ខ្មោច​”​ បន្ទាប់ពី​ គ្មាន​មនុស្ស ​រស់នៅ ​៤០​ឆ្នាំ​
April 23, 2014 (12:28:24) [ 1333 ]
 
 
នៅ​ចម្ងាយ​15 គីឡូម៉ែត្រ​ពី​ណាហ្គា​សា​គី, កោះ​ហា​ស៊ី​ម៉ា​Hashima ត្រូវបាន​គេ​ស្គាល់​ថា​ជា​ “​កោះ​ខ្មោច​”​។ វា​ធ្លាប់​ត្រូវបាន​គេ​ប្រើ​ជា​កន្លែង ​រុករក​រ៉ែ​ធ្យូងថ្ម​មួយ ​រវាង​ឆ្នាំ 1887 ដល់​ឆ្នាំ 1974 ដោយមាន​ចំនួន ​ប្រជាជន​ឈានដល់​កំពូល 5.259 នាក់ នៅ​ឆ្នាំ​1959 ឬ មាន​ដង់ស៊ីតេ​ 216,264 នាក់​ក្នុង​មួយ​ម៉ា​យ​ការ៉េ​។

ប៉ុន្តែ អ្វីៗ​បាន​ក្រឡាប់ចាក់ ។ បន្ទាប់ពី​ប្រេង​បានមក​ជំនួស​ធ្យូងថ្ម នៅ​ទូទាំងប្រទេស​ជប៉ុន នៅក្នុង​ទសវត្សរ៍​ឆ្នាំ​1960, កោះ​ហា​ស៊ី​ម៉ា​ត្រូវបាន​គេបោះបង់​ចោល ហើយ​ឥឡូវនេះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា " កោះ​ខ្មោច​" ។ មួយផ្នែក​តូច​នៃ​ដែន​កោះ​នេះ ត្រូវបាន​បើកទ្វារ​ឡើងវិញ ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ក្នុង​ឆ្នាំ ​2009 ហើយ​ការធ្វើដំណើរ​កម្សាន្ត​តាម​ទូក​ជា​ញឹកញាប់ បាន​ឈប់​នៅទីនេះ​។​

​កោះ​ហា​ស៊ី​ម៉ា​, ជាធម្មតា​គេ​ហៅថា​ហ្កុ​នខា​ន់​ជី​ម៉ា (Gunkanjima )​មានន័យថា​កោះ​កប៉ាល់ចំបាំង គឺជា​កោះ​មួយ ក្នុងចំណោម​កោះ ៥០៥​ដែល​គ្មាន​មនុស្ស​រស់នៅ ចំណុះ​ឲ្យ​ខេត្ត​ណាហ្គា​សា​គី ។ ដោយសារ​ធ្យូងថ្ម​ប្រជាជន​បាន​ទៅ​រស់នៅ​ទីនោះ​ពី​ឆ្នាំ​1887 ហើយ​មនុស្ស​ចុងក្រោយ​បាន​ចាកចេញ​ពីលើ​កោះ​នៅ​ឆ្នាំ​1974​។ លក្ខណៈពិសេស គួរឱ្យកត់សម្គាល់​គឺ ភាគច្រើនបំផុត​នៃ​សំណង់​បោះបង់ចោល​លើ​កោះ​នេះ​គឺ អគារ​បេតុង បោះបង់ចោល និង ផ្ទះល្វែង​ដែល​គ្មាន​នរណា​រំខាន ព្រមទាំង​ជញ្ជាំង​ការពារ​រលក​សមុទ្រ​នៅ​ជុំវិញ​។ កោះ ត្រូវបាន​គ្រប់គ្រង​ជា​ផ្នែក​មួយ​នៃ​ខេត្ត​ណាហ្គា​សា​គី ចាប់តាំងពី ការរួមបញ្ចូល​គ្នា នៃ​អតីត​ក្រុង​Takashima ក្នុង​ឆ្នាំ 2005 មក​។ ថ្វីបើ​មាន​ទំហំ​តូច​ពេក ក្នុងការ​ចាត់ទុកថា​ជាទី​ក្រុង​មួយ តែ​កោះ​ហា​ស៊ី​ម៉ា ដែល​ស្ថិតនៅ​ឯនាយ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ធ្លាប់ជា​កន្លែង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែលមាន​មនុស្ស​ជាច្រើន​ពឹងផ្អែក​លើ​វា ។​

នៅក្នុង​ឆ្នាំ​1850 ប្រទេស​ជប៉ុន​ដែលជា​ប្រវត្តិសាស្ត្រ​បាន​បិទទ្វារ​ជិត​នោះ ក៏បាន​បើកទ្វារ​ខ្លួនឯង​ទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​ពិភពលោក​។ នៅពេលនោះ​ហើយ​ដែល ការពង្រីក​បច្ចេកវិទ្យា​ចំហាយ បាន​បណ្ដាលឱ្យមាន​ប្រជាជន​ធ្យូងថ្ម​កើនឡើង។ គ្រួសារ​ហ្វូ​កា​ហ៊ូ​រិ (Fukahori) ខួង​យក​ធ្យូងថ្ម​បាន​ជោគជ័យ​ជា​លើកដំបូង នៅលើ​កូន​កោះ​ហា​ស៊ី​ម៉ា​នេះ នៅក្នុង​ឆ្នាំ​1885 ។ បី​ឆ្នាំ​ក្រោយមក សាជីវកម្ម​ក្រុមហ៊ុន​មីតស៊ុយប៊ីស៊ី (Mitsubishi) បាន​ទិញយក​អណ្តូងរ៉ែ​នេះ​។​
​​អំឡុង​ឆ្នាំ 1907 ដី​បន្ថែមទៀត ត្រូវបាន​ទាញយក​ផល ហើយ​ជញ្ជាំង​ការបារ​រលក​សមុទ្រ​ខ្ពស់​ត្រូវបាន​កសាងឡើង​នៅ​កោះ ។ ជា​លទ្ធផល កោះ​មើលទៅ ដូចជា​នាវាចំបាំង​មួយ​អ៊ីចឹង​។ កាសែត​ក្នុងស្រុក​មួយ បានឱ្យ​ឈ្មោះ​វា​ថា gunkanjima ដែល​ភាសា​ជប៉ុន​មានន័យ​ថាក​ប៉ាល់​ចំបាំង ។​

​កោះ​នេះ​ក៏បាន​បង្កើត​ដោយ​ខ្លួនឯង​នូវ : សាលារៀន , កន្លែង​ហាត់ប្រាណ​មួយ រោងភាពយន្ដ​មួយ មាន​បារ ភោជ នីយដ្ឋាន ប្រាសាទ និង​សំណង់​ជាច្រើន​ទៀត​បាន​ផុស​ឡើងលើ​កោះ​ទំហំ​15​អ៊ែ​ឃើ​(១ acre=០,៤៥​ហិកតា​) ។ នៅក្នុង​ឆ្នាំ​1959 កោះ​នេះ​ជា​ជំរក​នៃ​មនុស្ស​5.259 នាក់​។​

​ធ្យូងថ្ម គឺជា​ស្តេច នៅ​ប្រទេស​ជប៉ុន រហូតដល់​ចុង​ទសវត្ស​ឆ្នាំ​1960 មុន​ពេលដែល​ប្រេង​បាន​ដណ្តើមយក​ទីតាំង​ជា​ប្រភព​នៃ​ថាមពល ។ រ៉ែ​ធ្យូងថ្ម នៅ​ទូទាំងប្រទេស​ត្រូវបាន​បិទទ្វារ និង​នៅ​ថ្ងៃទី​20 ខែមេសា ឆ្នាំ​1974 អ្នករស់នៅ​ចុងក្រោយ​បាន​ចាក​ចេញពី​ហា​ស៊ី​ម៉ា ។

​សព្វថ្ងៃនេះ ហា​ស៊ី​ម៉ា​ដែល​ធ្លាប់តែ​រុងរឿង​បាន​ក្លាយជា​“​ទីក្រុង​ខ្មោច​” ។ គេហទំព័រ Telegraph.co.uk បានចាត់ទុក​កោះ​នេះ ជា​កោះ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​លើ​លោក ក្រោយ​ពេលដែល​វា​ត្រូវ​បោះបង់ចោល​៤០​ឆ្នាំ​។​តើ​អ្នក​ចង់​ចំណាយ ពេល​មួយ​យប់​នៅលើ​កោះ​នោះ​ដែរឬទេ​?
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter