. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ពូ​វី​យ័រ​ក្នុង​អ៊ីតាលី​គឺជា​កោះ ​គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង​បំផុត​របស់ ​ពិភពលោក ហើយ​ឥឡូវ ​កំពុង​ត្រូវ បាន​ដាក់ លក់
April 23, 2014 (12:39:52) [ 1321 ]
 
 
ធ្លាប់ជា​ទីកន្លែង​បញ្ចុះសព​ជនរងគ្រោះ​នៃ​ជំងឺ​ប៉ែ​ស្ត និង​ជា​អតីត​ទីតាំង​នៃ​មន្ទីរពេទ្យ​ឆ្កួត កោះ​អ៊ីតាលី​មួយ​នេះ​ត្រូវគេ​និយាយថា​ត្រូវបាន​វិញ្ញាណ​ដែលមាន​ការឈឺចាប់​រាប់​សិប​ពាន់​នាក់​លង​។ ហើយ​ឥឡូវ​អាចជា​វេណរ​បស់​អ្នកផង​ក៏​មិនដឹង​។

​ពូ​វី​យ័រ (Poveglia) គឺជា​កោះ​គ្មាន​មនុស្ស​នៅ​ទំហំ ៧ ហិកតា​ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​អ៊ីតាលី ហើយ​កោះ​នេះ​ឥឡូវ​កំពុង​ត្រូវបាន​រដ្ឋាភិបាល​អ៊ីតាលី​ដាក់លក់​ដើម្បី​ជួយ​កាត់បន្ថយ​បំណុល​ជាតិ​។

ប៉ុន្តែ​ជាមួយនឹង​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ភ័យ​បះសក់​មួយ​នេះ រដ្ឋាភិបាល​ប្រហែលជា​ពិបាក​ស្វែងរក​អ្នកទិញ​ណាស់​។

​មាន​ទីតាំង​នៅលើ​បឹង​ទឹកប្រៃ​វ៉េ​នី​ស (Venice) កោះ​នេះ​មានរឿង​និទាន​គួរ​ឲ្យ​ភ័យខ្លាច​ជាច្រើន​រួមទាំង​ពាក្យ​ចចាម អារ៉ាម​ថា ប្រជាជន​ត្រូវបាន​ដុត និង​បញ្ចុះ​នៅ​ទីនោះ​អំឡុង​ការផ្ទុះ​ជំងឺ​ប៉ែ​ស្ត និង​ថា​ដី​នេះ ៥០ ភាគរយ​គឺជា​ផេះ​ឆ្អឹង​មនុស្ស ហើយ​គ្រូពេទ្យ​ផ្នែក​វិកល​ច​រិ​ក ដែល​បើក​ពេទ្យ​ឆ្កួត​គឺជា​ឃាតករ និង​ជា​អ្នកធ្វើ​ទារុណកម្ម​។

​ឥឡូវ​ត្រូវបាន​រាយប៉ាយ​ដោយ​អាគារ​បោះបង់ចោល និង ស្មៅ​ដុះ​ស៊ុបទ្រុប កោះ​នេះ​តែងតែ​ជាទី​តាំង​នៃ​រឿង​វិវាទ​។

​ពួក​ហ្សេ​ណូ (Genoese) និង វ៉េ​នី​ស (Venetians) បាន​ប្រយុទ្ធ​គ្នា​ដណ្តើម​កោះ​នេះ​ក្នុង​សតវត្សរ៍​ទី ១៤ ហើយ​ជន រងគ្រោះ​នៃ​ជំងឺ​ប៉ែ​ស្ត​ត្រូវបាន​បញ្ជូនមក​ស្លាប់​នៅទីនេះ​។ កោះ​នេះ​ត្រូវបាន​ប្រើ​ធ្វើជា​ស្ថានីយ៍​ដាក់​ដោយឡែក​ការពារ​រោគ​ឆ្លង​ក្នុង​សតវត្សរ៍​ទី ១៨ ហើយ​ថ្មីៗ​បំផុត​នេះ​គឺជា​ទីតាំង​នៃ​មន្ទីរពេទ្យ​ឆ្កួត​ដ៏​គ្រោះថ្នាក់​មួយ​។​

​គេ​និយាយថា​សព​ប្រហែល ១៦ ម៉ឺន​នាក់​ត្រូវបាន​កប់​នៅលើ​កោះ​នេះ​នៅពេល​ជំងឺ​ប៉ែ​ស្ត Bubonic បាន​វាយប្រហារ​អ៊ីតាលី អ​ញ្ជឹ​ង​ហើយ​ទើប​ព្រលឹង​ខ្មោច​ដែល​រង​ទារុណកម្ម​រាប់ពាន់​បានមក​លងបន្លាច​នៅ​ឆ្នេរសមុទ្រ​របស់​អ៊ីតាលី​។

​ក្រុមកម្មករ​នាវា​ថែមទាំង​បាន​រកឃើញ​រណ្តៅ​សព​ដែល​ពោរពេញ​ដោយ​ឆ្អឹង​ជនរងគ្រោះ​នៃ​ជំងឺ​ប៉ែ​ស្ត​ចំនួន​ជាង ១.៥០០ ទៀតផង​។

នុង​ឆ្នាំ ១៩២២ កោះ​នេះ​បានក្លាយ​ជាទី​កន្លែង​នៃ​មន្ទីរពេទ្យ​ឆ្កួត​មួយ ជាមួយនឹង​សេចក្តីរាយការណ៍​ថា វេជ្ជបណ្ឌិត​កើត រោគ​ចិត្ត​មួយរូប​បាន​សាក​ពិសោធន៍​លើ​អ្នកជំងឺ​សរសៃប្រសាទ​ដោយ​ប្រើ​ប្រដាប់​ខួង​ដោយ​ដៃ ដែក​ដាប់ និង​ញញួរ​។ ក្រោយមក វេជ្ជបណ្ឌិត​រូបនេះ​បាន​លោត​ទម្លាក់ខ្លួន​ចុះ​ពី​ប៉ម​បន្លឺ​ស្នូរ​ជួង​មួយ ដោយសារតែ​ព្រលឹង​ខ្មោច​ជនរងគ្រោះ​ធ្វើ​ឲ្យ​ឆ្កួត​។

​ដោយមាន​ប្រវត្តិ​គួរ​ឲ្យ​ខ្លាច​របៀបនេះ ទើប​គ្មាន​អ្នកទេសចរ​ណា​ម្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជាន់​លើ​កោះ​នេះ​ទេ​។ ប៉ុន្តែ​ឥឡូវ​រដ្ឋាភិបាល​អ៊ីតាលី​សង្ឃឹមថា​ទីតាំង​នេះ​អាច​នឹង​គ្រប់គ្រង​ដោយ​សណ្ឋាគារ​ប្រណីត និង​ជួល​រយៈពេល ៩៩ ឆ្នាំ​សម្រាប់​ការអភិវឌ្ឍន៍​ឡើងវិញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter