. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
អវកាសយានិក ​មាន​តាំងពី 1.100 ឆ្នាំមុន ?
April 23, 2014 (12:44:21) [ 1296 ]
 
 
នៅក្នុង​កម្មវិធី​ចាក់ផ្សាយ ​កាលពី​ថ្ងៃទី​១២ ខែឧសភា 2008, ស្ថានីយ៍ទូរទស្សន៍​ មជ្ឈិម​ចិន មាន​របាយការណ៍​ ពិ​សេ សមួយ​ស្តីពីចម្លាក់​ មិនគួរ​ឱ្យ​ជឿ នៅ​វិហារ​បុរាណ​មួយ នា​ស្រុក​សាឡា​មែន​កា (Salamanca) ប្រ​ទេ​អេ​ស្ប៉ា​ញ​។​ ​ព្រះវិហា​នោះ ​មានឈ្មោះ​ថា​ ឡេ​រ៉ូ​នី​មូស​ (Leronimus)​ កសាងឡើង​នៅ​ឆ្នាំ 1102 ។​ នៅលើ​ជញ្ជាំង​វិហារ មាន​រូប ចម្លាក់​ជាច្រើន ជា​រូប​សត្វចម្លែក​ នៅក្នុង​ទេវ​កថា និង រូប​ពួក​សន្ត​បុគ្គល​នានា ។​

​ប៉ុន្តែ អ្វីដែល​ធ្វើឱ្យ​អ្នកទស្សនា​មិនអាច​ជឿ​បាន​គឺ មាន​ចម្លាក់​មួយ​ដូចគ្នា​បេះបិទ​នឹង​អាវ​កាស​យានិក នៅក្នុង​យានអវ កាស ។​ដូចដែល​យើង​បានដឹង​ទាល់តែ​ដល់​ទសវត្សរ៍ 1930 ទើប​អាកាសយានិក​លេចចេញ​ជា​រូបរាង​។ តើ​រូបចម្លាក់​នេះ កើតឡើង​ដូច​ម្តេចទៅ បើ​ព្រះវិហារ​នេះ​កសាង ប្រហែលជា 1.100 ឆ្នាំមុន​ម្លេះ​នោះ​។​

​ពិតណាស់ បន្ទាប់ពី​រូបថត​នៃ​ចម្លាក់​អវកាសយានិក​នោះ ផ្សព្វផ្សាយ​លើ​បណ្តាញ​អ៊ីនធឺណិត​មក វា​បាន​បង្ក​ឲ្យ​មាន​ការជជែក​ពិភាក្សាគ្នា យ៉ាង​វក់វី​។​ ​យោងតាម ការស្វែងយល់​របស់គេ​ហ​ទំព័រ​អន្ដរជាតិ​ជាច្រើន ការពិត​មួយ​បាន​បង្ហា ញថា រូបចម្លាក់​នេះ​ទើបតែ​ត្រូវបាន​គេ​ឆ្លាក់​បន្ថែម​នៅក្នុង​ដំណើរការ នៃ​ការជួសជុល​ព្រះវិហារ​នៅក្នុង​ឆ្នាំ 1992​ ប៉ុ ណ្ណោះ​។​

​អ្នក​ទួល​ខុសត្រូវ​ជួសជុល​កែលំអ​ព្រះវិហារ​នេះ គឺ​លោក​ជេ​រ៉ូ​នី​ម៉ូ ហ្កា​ស៊ី​យ៉ា​(Jeronimo Garcia) បាន​និយាយថា​រូបសំណាក អវកាសយានិក​នេះ ត្រូវបាន​ឆ្លាក់​បន្ថែម​ជា​រូបតំណាង​ឲ្យ​សតវត្សរ៍​ទី 20 ។​ ពិតណាស់​មានពេលខ្លះ​រឿង​ចំឡែក​បានបញ្ចប់​យ៉ាង​សាមញ្ញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter