. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
Trovants ថ្ម​មានជីវិតមាន តែនៅ​រូ​ម៉ា​នីមួយគត់​
April 23, 2014 (12:52:05) [ 1312 ]
 
 
នៅពេលដែល​ឃើញ​ថ្ម​ត្រូ​វ៉ាន (trovants)​ជា​លើកដំបូង អ្នក​អាចមិន​ជឿថា​វា​ពិតប្រាកដ​ទេ​។​វា​ដូចជា​វត្ថុ ដែល​លោក​កា​ពី​ទែន​ឃើ​ក (Kirk​តួអង្គ​ក្នុង​រឿង Star Trek ) និង ក្រុម​របស់លោក​បាន​រកឃើញ នៅលើ​ភព​នៃ​ពួកអេលាន (alien-មនុស្ស​ក្រៅ​ផែនដី)​ អ៊ីចឹង ។ ថ្ម​ចម្លែក​នោះ​ដុះ​ធំ​ឡើង ពេល​មាន​ភ្លៀង និង​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងទៀត ​ដោយ​មិនចាំបាច់​មាន​ជំនួយ​។ ពិតជា​រឿង​វិ​ទ្យ​សាស្ត្រ​ស្រមើស្រមៃ មែន​ទេ​?

តែ​នៅពេលដែល​អ្នក​បាន​ពិនិត្យមើល​ពួកវា អ្នកនឹង​បាន​រកឃើញថា trovants មិនមែនជា​ផ្នែក​មួយ​នៃ​រឿង​វិទ្យាសា ស្ត្រ​ស្រមើស្រមៃ​ទេ ពួកវា​គឺជា បាតុភូត ភូ​គុ​ព្ភ​សាស្ត្រ​ដ៏​អស្ចារ្យ​មួយ​។ ថ្ម​ទាំងនេះ ហាក់បីដូច​ជាធំ​ឡើង​ដូចជា​មានជីវិត បើទោះបីជា​មិនមែន​ក៏ដោយ​។ អ្នក​អាច​រក​ពួកវា​ឃើញ​នៅក្នុង​ភូមិតូច​មួយ​នៃ​ប្រទេស រ៉ូ​ម៉ា​នី គឺ​ភូមិ​កូ​ស​តេស​ទី​(Cost- esti) ។ ពាក្យ​ថា “ trovant ” គឺជា​សទិសន័យ នៃ​ពាក្យ​អាល្លឺម៉ង់​ថា " Sandsteinkonkretionen " ដែល មាន ន័យថា “cemented sand ខ្សាច់​ស៊ីម៉ង់ត៍​” ។​

​ខ្សាច់​ស៊ីម៉ង់ត៍ - វា​ជា​ឈ្មោះ​ចម្លែក​សម្រាប់​ថ្ម​មួយ​នេះ ឬ​ហៅ​វា​ថា​ត្រូ​វ៉ាន​(trovants)​។ វា​បាន​បង្ហាញខ្លួន​នៅលើ​ផែន ដី បន្ទាប់ពី​មាន​សកម្មភាព​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល ។ ជាការ​ពិត ការរញ្ជួយ​ដី​ដែល​បាន​នាំមក​នូវ​ថ្ម​ចម្លែក​ទាំងនេះ ចូលមកក្នុង​ជី​ភាព​មនុស្ស ត្រូវបាន​គេ​និយាយថា​បានកើត​ឡើង​6​លាន​ឆ្នាំមុន​។ Trovants ដុះ​លូតលាស់​នៅពេល ដែល​ពួកវា​ប៉ះ​ជាមួយ​ទឹក​។ ថ្ម​តូច​មួយ​ទំហំ​ពី​ប្រាំមួយ​ទៅ​ប្រាំបី មី​ល្លី​ម៉ែត្រ អាច​ធំ​ដល់​ទៅ​ប្រាំ ទៅ​ដប់ ម៉ែត្រ​។ ពួកវា​មួយចំនួន ផ្លាស់​ទី​ដោយ​ខ្លួនឯង​ផ្ទាល់​ទៀតផង​។ នៅពេលដែល​គេ​កាត់ trovants គេ​នឹង​ឃើញ​វា​ស្រដៀង​ទៅនឹង​គល់ឈើ ។​

​មាន​ទ្រឹស្តី​វិទ្យាសាស្ត្រ​ជាច្រើន​អំពី​ថ្ម​នេះ​។​ ​ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជា ទ្រឹស្តី​; មិន​ធ្លាប់មាន​ការពិសោធន៍​ស្រាវជ្រាវ ឬ ការ សន្និដ្ឋាន​បញ្ចប់​ណាមួយ​ធ្វើឡើង នៅលើ​ថ្ម​ដ៏​អស្ចារ្យ​ទាំងនេះ​ទេ​។ សម្រាប់​ពេលនេះ ពួកវា​ជា​កម្មវត្ថុ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ពេញនិយម​ពេលទៅដល់​រូ​ម៉ា​នី ។ " Muzeul Trovantilator " ជា​ភាសា​រ៉ូ​ម៉ា​នី​មានន័យថា​“​សារមន្ទីរ​ជាតិ​បម្រុង​Trovants” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ 2004 ហើយ​ឥឡូវនេះ​វា​ត្រូវបាន​ការពារ​ដោយអង្គ ការ​យូណេស្កូ ។​ កុំ​បោះបង់ចោល trovants ប្រសិនបើ​អ្នក​ទៅ​ទស្សនា រូ​ម៉ា​នី !
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter