. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
វិស័យ​ទេសចរណ៍​​សិង្ហ​បុរី​ ទទួល​រង​ប៉ះពាល់​​ ដោយ​ការ​បាត់​យន្ត​ហោះ​ម៉ាឡេស៊ី​ និង​វិបត្តិ​​នយោបាយ​ថៃ​
June 27, 2014 (06:33:54) [ 1295 ]
 
 
ប្រទេស​សិង្ហ​បុរី​ កំពុង​បង្កើន​ការ ធ្វើ​យុទ្ធនាការ​ទាក់ទាញ ​ក្រុម​អ្នកទេសចរ​ នៅ​ប្រទេស​ចិន ដោយ​និយាយថា​ប្រទេស​សិង្ហ​បុរី​​ ជា​គោលដៅ​ទេសចរណ៍ ​ដែល​ដំណើរការ​ទៅ​បាន​ ដោយ​ខ្លួនឯង បន្ទាប់ពី​មាន​ការធ្លាក់ចុះ ​នៃ​ការមកដល់​របស់​ក្រុម​អ្នកទេសចរ​ចិន ​​នៅ​បណ្តា​ប្រទេស​ជិតខាង​ខ្លួន ​ដែល​ក៏ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​សិង្ហ​បុរីផងដែរ​។​

​កាសែត The Straits Times បាន​រាយាការណ៍​ នៅ​ថ្ងៃ​អង្គារ​ថា​ វិស័យ​ទេសចរណ៍​សិង្ហ​បុរី​ បាន​កំពុង​ទទួល​រង​ប៉ះពាល់​ ដោយសារ​​ការស្ទាក់ស្ទើរ​ចិត្ត​ នៃ​ក្រុម​អ្នកទេសចរ​ចិន​ ក្នុង​ការ​មក​ទៅលេង​ប្រទេស​ម៉ាឡេស៊ី ​ដែល​ជា​ប្រទេស​ជិតខាង​ខ្លួន ដោយសារ​ការ​បាត់​យន្ត​ហោះ​ MH370 របស់​ម៉ាឡេស៊ី​នេះ និង ដោយសារ​វិបត្តិ​នយោបាយ​ថៃ​។​

​ក្រុម​អាកាសចរណ៍​សិង្ហ​បុរី​ Changi Airport Group (CAG) បាន​និយាយថា ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ក្រុមហ៊ុន​របស់​ខ្លួន បាន​ទទួល​ក្រុម​អ្នកដំណើរ​ចំនួន​១,៨៧​លាន​នាក់​ មក​ដល់​ប្រទេស​សិង្ហ​បុរី​ ចេញពី​ប្រទេស​ចិន ដោយ​ធ្លាក់​ចុះ​អស់​ ១,៧​ភាគរយ ​​បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុនៗ ។​

​ក្នុងចំណោម​អ្នកទេសចរ​ចំនួន​ ១៥,៥​លាន​នាក់​ ដែល​បាន​មកលេង ​ប្រទេស​សិង្ហ​បុរី​ កាលពី​ឆ្នាំមុន​នោះ គឺ​មាន​អ្នកទេសចរ​ចំនួន​ជាង ​២,២៧​លាន​នាក់​ ដែល​បានមកពី​ប្រទេស​ចិន នេះ​បើ​យោងតាម​ទិន្នន័យ​ របស់​រដ្ឋាភិបាល​សិង្ហ​បុរី​។​

​ក្នុងការ​ស្នាក់នៅ​ និង​ដើរលេង ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ពួក​ក្រុម​អ្នកទេសចរ​ចិន ​បាន​ចំណាយ​ប្រាក់​​សរុប​ ចំនួន​២៩៨​លាន​ដុល្លារ ដែល​បាន​ធ្វើឲ្យ​ពួកគេ​ ក្លាយជា​អ្នក​ចំណាយ​ប្រាក់ ​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter