. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ភ្ញៀវទេសចរពេញចិត្ត នឹងទៅ​​កម្សាន្ត នៅតំបន់​​ទេសចរណ៍ របស់​​ខេត្តមណ្ឌលគិរី
June 27, 2014 (06:53:38) [ 1308 ]
 
 
ដើមអម្ពិល,​ មណ្ឌលគិរី៖ ប្រធានមន្ទីរ​​ទេសចរណ៍​​ខេត្តមណ្ឌលគិរី បានមាន​​ប្រសាសន៍ថា នៅលើទឹក​​ដីនៃភូមិភាគ ឦសាន្ត នៃ​ខេត្ត​​មណ្ឌលគិរី នាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នក​​ទេសចរ ក្នុងនិងក្រៅ​​ប្រទេស ទទួលស្គាល់ អំពីសក្តានុ​ពល ធម្មជាតិដ៏សំបូរបែប ។

លោក ងិន សុវិមាន ប្រធានមន្ទីរ​​​ទេសចរណ៍ ខេត្តបានប្រាប់​​អ្នកឆ្លើយឆ្លង ព័ត៍មាន​​នៅថ្ងៃទី២៦ ខែមិថុនា ថាភ្ញៀវ​ទេសចរ មានចំណាប់​​អារម្មណ៍យ៉ាងខ្លាំង នៅទឹកដី​​ខេត្តមួយនេះ ដោយពួកគេ គេចូលចិត្ត ទៅមើល​​ការរស់នៅ និងរបររកស៊ី​​របស់បងប្អូនជ​ នជាតិព្នង ផ្ទះបុរាណរបស់ជនជាតិ សិប្បកម្មតម្បាញ រវៃដោយ​​ដៃទឹកជ្រោះ ជាច្រើន​កន្លែងទេសភាព ខៀវស្រងាត់ របស់ជុំរុំព្រៃឈើលាត សន្ធឹងធំល្វឹងល្វើយ ដាច់កន្ទុយ​​ភ្នែកធ្វើឲ្យ ធាតុអាកាសនៅ​តំបន់នេះ មានភាព​​ត្រជាក់ល្ហឹម​​ស្ទើតែគ្មាន រដូវក្តៅ ។

លោកបន្តថា ជាពិសេសទៅ​ទៀត នៅ​រដូវភ្លៀង​ធ្លាក់ដូចជាសព្វថ្ងៃនេះ ពេលមាន​ភ្លៀងចាប់ពី ចន្លោះម៉ោង ៥៖ ៣០ នាទីល្ងាចរហូត​ដល់ពេល​យប់ផ្សែង អាប់អ័ព្វចាប់ផ្តើមធ្លាក់​បង្កជាភាព​ងងឹត និងមានសីតុណ្ហ ភាពចុះត្រជាក់​លក្ខណៈ​បែបនេះ ធ្វើអោយអ្នក​ចូលមក​កំសាន្ត មានការ​សរសើរមិន ដាច់ពីមាត់ ។

លោកបន្ថែមទៀតថា ក្រៅពីនេះ​ទៀតភ្ញៀវទេសចរ កំពុងពេញ​និយមចូលចិត្តទិញ​ផ្លែអាវូកា (ហៅផ្លែប័រ) នៅពេល​ដែលគេត្រលប់ ទៅលំនៅ​ដ្ឋានវិញ ។ ពាក់ព័ន្ធទៅ និងអនាម័យ តាមរមណីដ្ឋាន​​នីមួយៗ ក៏ដូចជា សេវាកម្ម ភោជនី​ដ្ឋាន និងផ្ទះសំណាក់ និងសណ្ឋាគារ បងប្អូនដែល​​ជាម្ចាស់ទីតាំង បាននឹង​​កំពុង មានការយល់ ដឹងច្រើនធានា​​បាននូវ សេវាកម្មល្អប្រសើរ ដែលជា​​ហេតុ ធ្វើឲ្យកំណើន​​អ្នកទេសចរ ពីមួយឆ្នាំទៅឆ្នាំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter