. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
សាកលវិទ្យា​​ល័យ ល្បីៗ​ទាំង១០ នៅលើ​​​ពិភពលោក និស្សិត​​​ប្រាថ្នា​ច​​ង់​ទៅ​​​សិក្សា​បំផុត
June 28, 2014 (11:31:20) [ 1318 ]
 
 
ដើមអម្ពិល, បរទេស៖ យោងតាម​​គេហទំព័រ របស់ All Top Ten នៅថ្ងែទី២៧ ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញ​ឲ្យដឹងថា សាកលវិទ្យា​​ល័យពិតជាដើរ​​តួនាទី យ៉ាងសំខាន់​​សម្រាប់ និស្សិតគ្រប់រូប ដែលមាន​​បំណងប្រាថ្នា ចង់បន្ត​ការសិក្សា។ ជាការពិត​ណាស់ ក្ដីសុបិនរបស់​​និស្សិតម្នាក់ៗ បន្ទាប់ពីបាន​​ប្រលងជាប់​​បាក់ឌុបរួច តែងតែរំពឹង​​ទុកថា ពួកគេនឹងបានទៅ​​រៀន​​បន្តទៀត នៅឯសាកល​​វិទ្យាល័យ​​ណាល្អៗ ដើម្បីទទួល​​បានការងារល្អ សម្រាប់ថ្ងែ​អនាគត​របស់ពួកគេ។ ដូច្នោះខា​​ងក្រោមនេះ ជាសាកលវិទ្យា​​ដ៏ល្បីល្បាញទាំង​​១០នៅលើ​ពិភពលោក ដែលនិស្សិត​គ្រប់ប្រ​ទេស តែងតែប្រាថ្នា ចង់ទៅ​​សិក្សាបំផុត៖

១. សាកលវិទ្យាល័យ Oxford (UK)
Oxford គឺជាសាកល​​វិទ្យាល័យ វ័យចំនាស់មួយ ដែលត្រូវ​បានគេស្គាល់ថា សម្រាប់ការ​​បង្រៀន និងការស្រាវជ្រាវ។ វាបានទាក់ទាញ​សិស្ស និងអ្នកប្រាជ្ញ​ជាច្រើន មកពីទូទាំង​ពិភពលោក។

២. សាកលវិទ្យាល័យ Stantford (US)
ទទួលស្គាល់ថា ជាស្ថាប័ន​មួយ នៃការស្រាវជ្រាវ និងការ​​បង្រៀនឈាន​​មុខគេ របស់ពិភព​លោក ដែលធ្វើឲ្យសិស្ស ទទួល​បាន ចំណេះ ដឹងត្រចះត្រចង់។

៣. សាកលវិទ្យាល័យ Harvard (US)
វាគឺជាសាកលវិទ្យាល័យ ដ៏ល្អ​​បំផុត ក្នុងការបង្រៀន ក៏ដូចជា ការស្រាវជ្រាវ និងការ​​អភិវឌ្ឍ ដើម្បីឲ្យក្លាយ​​ខ្លួនជា មេដឹកនាំដ៏ល្អ ដែលការ​​បង្រៀន មានលក្ខណៈ​​ខុសប្លែក ពីសាកលវិទ្យាល័យ​​ផ្សេងៗទៀត នៅសហរដ្ឋអាមេរិក។ ក្នុងនោះនៅ​​ប្រទេសកម្ពុជា ត្រូវបាន​​គេដឹងថា កូនប្រុសច្បង​​របស់សម្ដេច តេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់​​បាន​ទៅបន្ត​​ការ​សិក្សា​​នៅក្នុង សាកលវិទ្យាល័យ​​នេះដែរ។

៤. វិទ្យាស្ថានបច្ចេកវិទ្យា រដ្ឋម៉ាសាឈូសេត (US)
និស្សិតនៅវិទ្យាស្ថាន ត្រូវបានផ្ដល់​​ការអប់រំខ្ពស់ រួមបញ្ចូលគ្នានូវ​​ការសិក្សាយ៉ាង​​ហ្មត់ចត់ ដែលជួយ​​បង្កើនបញ្ញា ដល់​និស្សិត និងធ្វើឲ្យនិស្សិត មានភាពខ្លាហាន។

៥. វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (US)
បេសកកម្មរបស់​​វិទ្យាស្ថាននេះ គឺដើម្បី​​បង្កើនចំណេះដឹង និងផ្ដល់​​នូវផលប្រយោជន៍ ជូនសង្គមមនុស្ស តាមរយៈការ​ស្រាវជ្រាវ ដែលបានរួម​​បញ្ចូល ជាមួយនឹង​​ការអប់រំ។ វាជាវិទ្យាស្ថាន​​មួយ មានកេរ្តិ៍ឈ្មោះ និងឈាន​​មុខគេសម្រាប់ ការអប់រំជាន់​ខ្ពស់។

៦. សាកលវិទ្យាល័យ Princeton (US)
ផ្តល់ឲ្យសិស្ស-និស្សិត របស់ខ្លួន ជាមួយ​​នឹងការសិក្សា និងបន្ថែមនូវជំនាញ​​ផ្សេងៗទៀត អាចជួយ​​ឲ្យពួកគេ ប្រកួត​ប្រជែង ក្នុងកម្រិត​​សិក្សា ដ៏ខ្ពស់បំផុត និងរៀបចំឲ្យពួកគេ ក្លាយជាអ្នក​​ដឹកនាំដ៏ល្អ ដើម្បីបម្រើដល់​​កិច្ចខិតខំ​​ប្រឹងប្រែង ជាផលប្រយោជន៍​​របស់មនុស្សជាតិ។

៧. សាកលវិទ្យាល័យ Cambridge (UK)
ជាសាកលវិទ្យាល័យ មានវ័យ​​ចំណាស់បំផុត លើពិភព​​លោក និងក៏ជា​​សាកលវិទ្យាល័យ ដ៏ធំផងដែរ នៅក្នុងប្រទេស​អង់គ្លេស។ Cambridge ត្រូវបាន​​ល្បីថា សម្រាប់ការសិក្សា ដ៏លេចធ្លោ និងលំដាប់​​ពិភពលោក ដែលឯកសារ​សម្រាប់​ការសិក្សាស្រាវជ្រាវ របស់និស្សិត គឺត្រូវបានធ្វើឡើង ដោយ​​សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ និងមហាវិទ្យាល័យ​ផ្ទាល់តែម្ដង។

៨. មហាវិទ្យាល័យអធិរាជ ទីក្រុងឡុងដ៍ (UK)
សាកលវិទ្យាល័យនេះ ត្រូវបាន​​បង្កើតទ្បើង នៅក្នុងឆ្នាំ ១៩០៧ ត្រូវបានគេ​​ស្គាល់ថា សម្រាប់សិស្ស​​អាហារូបករណ៍ ថ្នាក់ពិភព​​លោក។ ការអប់រំ និងការស្រាវ​​ជ្រាវមានដូចជា វិទ្យាសាស្រ្ត វិស្វកម្ម ឱសថ ដែលការសិក្សា​អប់រំប្រកប​ដោយការ យកចិត្ត​​ទុកដាក់ ជាពិសេស កម្មវិធី​​របស់សាលា ក៏មានរួម​​បញ្ចូលទាំងផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម និងការថែទាំសុខភាព។

៩. សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា, ប៊ើឃើលី (US)
ជាសាកលវិទ្យាល័យ មានកេរ្តិ៍ឈ្មោះ​​ដ៏ល្បី ដែលនៅ​​ទីនោះ មានបណ្ណាល័យ និងទីកន្លែង​​ពិសោធជាច្រើន មានវិ​សា​ល​ភាពនៃការ​​ស្រាវជ្រាវ ព្រមទាំងបោះ​​ពុម្ពផ្សាយ ដោយខ្លួនឯង ជាពិសេស​​និស្សិត ដែលទៅសិក្សា​​នៅទីនោះ នឹងទទួ​ល​បានភាព​​ប៉ិនប្រសប់ ព្រមទាំង​​ចំណេះដឹង ដ៏ប្រសើរ​​ជាច្រើនដូចជា សេដ្ឋកិច្ច វប្បធម៌ សីលធម៌ និងទីតាំង​ភូមិ​សាស្រ្ត។

១០. សាកលវិទ្យា​ល័យ Chicago (US)
កម្មវិធី​សិក្សា នៅសាកល​​វិទ្យាល័យនេះ ផ្ដោតទៅ​​លើប្រព័ន្ធអប់រំ ដែលមានលក្ខណៈ​ខុសប្លែកពី​សាកល​វិទ្យាល័យដទៃ​ទៀត មិននតំរូវ​​ឲ្យសិស្ស​​សិក្សា ទៅតាម ឯកសារចាស់ៗ ឬស្នាដៃ​​ដែលបន្សល់ទុក ពីមុនមក​នោះទេ គឺវាតំរូវឲ្យ​​និស្សិត ធ្វើការវិភាគ និងពន្យល់​​ទៅនឹងចំណេះ​​ដឹងថ្មីៗ ជាជាងការ​​បង្រៀន របស់សាស្រ្តាចារ្យ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter