. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
រមណីយ​ដ្ឋាន វប្ប​ធម៌​ធម្មជាតិ ភ្នំគូលែន
July 05, 2014 (13:27:14) [ 2314 ]
 
 
សៀមរាប៖ ភ្នំគូលែន​ស្ថិតនៅ​ប៉ែកខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ដ​សៀម​រាប​មាន​ចំងាយ៥៣​គីឡូម៉ែត្រពីទីរួម​ខេត្ដភ្នំ នេះមាន​រយៈកំពស់ ៤៩២ម៉ែត្រ គេអាច​ឡើងទៅលើភ្នំ បាន​យ៉ាងងាយ តាម​រថយន្ដ រឺ ថ្មើរជើង​ពេល​ទៅដល់​ជើងភ្នំ យើង​សង្កេត​ឃើញផ្ទាំង​ថ្មធំ ហាក់ដូចជា​ជញ្ជាំងនៃនាវា​ដ៏ធំមួយ នៅកណ្ដាល​ទីស្មសាន រំលេច​ដោយសំរស់ ស្រស់ ត្រកាល និងបង្កប់​នូវអាថ៌​កំបាំង​ដ៏សន្ធឹកសន្ធាប់ នាអតីត​កាល​សម័យអង្គរ ដែលជា​រមណីយ​ដ្ឋានមួយ ក្នុង​ចំណោម រមណីយ​ដ្ឋានជា​ច្រើននៅ ខេត្ដសៀមរាប។

បច្នុប្បន្ន ដោយប្រទេសជាតិ​ទទួលបាននូវ សន្ដិភាព ស្ថេរភាព និង សន្ដិសុខគ្រប់គ្រាន់ ហើយនោះ រមណីយដ្ឋាន ភ្នំគូលែនបានទទួលស្វាគមន៍ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ យ៉ាងច្រើន ជារៀង​រាល់ថ្ងៃ និងមានប្រជាពលរដ្ឋ មកពី​ទីជិតទីឆ្ងាយៗ តាំង​លំនៅដ្ឋាន ប្រកប​អាជីវកម្មកសិកម្ម យ៉ាងច្រើន​កុះករ។ ភ្នំគូលែនមាន​រមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់,ព្រះអង្គធំ,វាលស្ដេចលំគង់,វាលព្រះសព,ព្រះក្រាល,
សំពៅធា្លយ និងមានប្រាសាទ​តូចៗ ធ្វើអំពី​ឥដ្ឋ ជាច្រើនទៀត​ដែលជា​កេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទ​ជ័យ វរន្ម័ទី២ បានកសាងឡើង តំបន់ភ្នំគូលែន​មិនត្រឹមតែ​ជាតំបន់ទេសចរ តែប៉ុណ្ណោះ​ទេគឺជាតំបន់​កសិកម្មដី​មានជីវជាតិ អាច​ដាំដំណាំ​បានគ្រប់ ប្រភេទ​ដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកប​ដោយផលិត​ផលខ្ពស់។

តំបន់ទឹកធ្លាក់ ៖ គឺជាប្រភពដើមរបស់ស្ទឹង សៀមរាប​ហូរកាត់កណ្ដាល​ទីរួមខេត្ដចាក់ ឆ្ពោះទៅកាន់បឹង ទន្លេសាបមាន ទឹកថ្លាយ៉ង់ជាទីនិយមរបស់ អ្នកដំណើរ​កំសាន្ត ក្នុងការមុជា​ទឹកជ្រោះ ធ្លាក់​សំយ៉ុង​ទៅប៉ះនិងថ្មដា​បែកផ្កាត្រែង។ នៅក្បែរ​ទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម​សង់អមសង​ខាង មាត់អូរ ដែលគេ​ឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅ​ប៉ែកខាង លិចត្រូវ​ដួលរលំ និង បាត់ថ្មអស់​មួយចំនួនធំ​នៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ។

ស្រះដំរី ៖ ស្រះនោះ​មានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូប​ទាំងអស់នោះសុទ្ធសឹង​តែដាប់ចេញពី ថ្មភ្នំ ទាំងអស់។
វាលស្ដេចលំគង់ ៖ ចាស់ៗតែងតំណាល ថាស្ដេចតមថ្នាំព្រោះនៅទីនោះមាន ឆ្នាំងថ្នាំនិងរបស់តាងផ្សេងៗ​ទៀតរាប់មិន អស់វាល នេះមានក្រាល​ថ្ម ទំហំធំ ហើយចំកណ្ដាល មានអូរហូរកាត់ៗ អាង១ សំរាប់មនុស្ស​ពីរបីនាក់ អង្គុយ និង អាង១ទៀតសំរាប់មនុស្សម្នាក់ចុះ។

វាលព្រះសព ៖ ជាវាលក្រាល​ថ្មទំហំដ៏ធំនៅ លើវាលនោះមាន​ព្រះវិហារ១​តូចកសាងឡើង ប្រហែល ក្នុងសតវត្សទី ១៩ ធ្វើពីឈើ ប្រក់ឈើ។

ព្រះក្រាល ៖ ទីនោះមាន​ទំហំធំណាស់​ដែរមាន ពើងថ្មពីរពើង​មួយមានទំហំ ៦ម គុណ ៥ មមានរូបចំលាក់ដាប់ថ្មពើង និយាយពីជីវភាព​រស់នៅរបស់ប្រជាជន នាសម័យនោះពើងមួយទៀតមាន ដាប់រូបមនុស្ស៥នាក់ ត្រឹមពាក់ កណ្ដាល ខ្លួនមកលើ។

សំពៅធ្លាយ ៖ ជាផ្លូវបុរាណ​តែមើលពីចំងាយ រាងដូចជា​សំពៅ។ចាស់ៗតែង​តែតំណាល​ថាស្ដេច​ចិនយក​សួយសារ​អាករ
មកថ្វាយ​ស្ដេចខ្មែរ ហើយក៏ជល់​សំពៅធ្លាយ​នៅទីនោះដោយ​សំអាងថានៅ ទីនោះមាន​ដើមថ្នាំចិន ម្រេច និង គូលែន ។ល។ រាងរបស់​សំពៅ​នោះមានបណ្ដោយ​១គីឡូម៉ែត្រទទឹង ៧០ម៉ែ់ត្រ កំពស់ ៧០ ម៉ែត្រនៅតំបន់សំពៅ ធ្លាយ​នេះមាន ប្រាសាទ ជាច្រើនទៀតដែរ​បច្នុប្បន្ននៅសេស​សល់ខ្លះ។ ទឹកផុសចេញ​ពីក្នុងដីតែ​ពុំក្ដៅឡើយ រួម និងរូប​ចំលាក់ជាលិង្គ និង ព្រះវិស្ណុយ៉ាង​ច្រើនក្នុង​បាត​ស្ទឹង។

ក្នុងភូមិសាស្ដ្រ​តំបន់ភ្នំគូលែន​នៅមានប្រាសាទ​ជាច្រើនទៀត​ជាប្រាសាទ​តូចៗ ធ្វើអំពីឥដ្ឋព្រោះ ទីនោះនាអតីត កាល មាន ស្ដេចមួយអង្គ ព្រះនាម ជ័យវរន្ម័ទី២ បាននៅ​តាំងធានីនៅ ហើយបានបន្សល់ទុក កេរ្ដិ៍តំណែល ដ៏ ច្រើនរហូតមកដល់ សព្វថ្ងៃ។ រមណីដ្ឋានធម្មជាតិ ប្រកបដោយកេរ្ដិ៍តំណែល ដ៏ត្រកាលនេះ បានទាក់ទាញ និង ប្រែក្លាយជា​តំបន់ទេសចរណ៏មួយ​ដ៏ប្រណិតរបស់​ខេត្ដសៀមរាប។ ដោយ​ហេតុថា ភ្នំនេះ សំបូរដោយ​ដើមគូលែន នោះទើប​​ភ្នំនេះគេឱ្យ​​ឈ្មោះថា “ភ្នំគូលែន”។

ប្រវត្ដិសង្ខេបខាងលើគឺដកស្រង់ចេញពីទស្សនាវដ្ដីស្រាវជ្រាវ វប្បធម៌ ខេត្ដសៀមរាប ចេញផ្សាយដោយមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្ដសៀមរាប ឆ្នាំទី១ លើកទី២ ឆ្នាំ២០០០៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter