. . . . . .
.
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

.
ប្រទេស​ដែល​មាន​​​កោះ ដ៏​ស្រស់ស្អាត​​​ទាំង៨ នៅ​លើពិភព​លោក
July 15, 2014 (08:58:00) [ 1370 ]
 
 
ដើមអម្ពិល, ពិភពលោក៖ យោងតាម​​គេហទំព័ររបស់ Womanitely បានឲ្យដឹងថា មានកោះ​ដ៏ស្រស់ស្អាត មួយ​ចំនួន​នៅក្នុង​ពិភពលោក ដែលកំពុងត្រូវ​បានភ្ញៀវទេសចរ ជាច្រើនចាប់​​ អារម្មណ៍ទៅ ទស្សនានៅ​រដូវក្តៅ ។ បើទោះបីជា​ទីនោះ ពិតជាមានតម្លៃថ្លៃ សម្រាប់ការ​ចំនាយរបស់ ភ្ញៀវទេសចរយ៉ាង​ណាក៏ដោយ។ ខាងក្រោមនេះ ជាកោះដ៏ស្រស់​ស្អាត​ទាំង៨ ដែលមានភ្ញៀវ​ទេសចរ ជុំវិញពិភពលោកចូលចិត្ត ធ្វើដំណើរ​កំសាន្ត៖

១. ប្រទេស Malta

Malta ជាប្រទេសមួយនៅ តំបន់​​អឺរ៉ុបភាគ​​ខាងត្បូង។ វាជាប្រទេសដ៏​​ស្រស់ស្អាត នៅក្នុងសមុទ្រ​មេឌីទែរ៉ាណេ ដែល​មានប្រវត្តិសាស្រ្ត និងវប្បធម៌​សម្បូរបែប។ មានច្រាំងថ្មចោទ​ដ៏អស្ចារ្យ រួមជាមួយប្រាសាទ​ដ៏ស្រស់ស្អាត ព្រមទាំង​ឆកជាច្រើន ដែលជាកន្លែងអាថ៌​​កំបាំង និងមានកន្លែង​​ជាច្រើន សម្រាប់ឲ្យភ្ញៀវ​​ទេសចរទៅ​មុជទឹក ។



២. ប្រទេសហ្វីលីពិន

កោះមួយក្នុងចំណោមកោះ​​ជាច្រើន នៅប្រទេស​នៅហ្វីលីពិន ត្រូវបានចាត់​ទុកថា ជាកោះដ៏​ស្រស់ស្អាត និងល្អបំផុត​នៅក្នុងពិភពលោក ។ វាជាពិតជាទីតាំង ភូមិសាស្រ្តដ៏ល្អ​អស្ចារ្យ ហើយភ្ញៀវទេសចរ​ដែលមកលេងទីនោះ អាចធ្វើ​សកម្ម​ភាព​ជា​ច្រើនដូចជា ហែលទឹក ទ្បើងភ្នំ បោះតង់ មើលបក្សី និងមានសកម្មភាព​ផ្សេងៗទៀត។

៣. ប្រទេសអូស្រ្ដាលី

ប្រទេសអូស្ត្រាលី គឺជាទ្វីប និងក៏ជាប្រទេស​​កោះមួយដ៏អស្ចារ្យ ដែលមនុស្សគ្រប់​​គ្នាគួរតែទៅ ទស្សនាយ៉ាង​ហោច​ណាស់ ឲ្យបានមួយម្តង​ក្នុងជីវិត។ ប្រទេសនេះ ចម្រុះទៅដោយ​វប្បធម៌ដ៏សម្បូរបែប ជាមួយ​សត្វព្រៃដ៏អស្ចារ្យ ព្រម​ទាំងប្រជាជន នៅទីនោះ មានភាព​រាក់ទាក់។



៤. ប្រទេសម៉ាល់ឌីវ

ម៉ាល់ឌីវវាមិនគ្រាន់តែជា​ប្រទេស ដែលមានកោះ​ដ៏ស្រស់ស្អាតនោះទេ តែវាក៏​ជាទីកន្លែងដ៏ពេញ​និយមបំផុតសម្រាប់ គោលដៅ​ក្រេបទឹកឃ្មុំ ដែលមាន​ទីតាំងស្ថិតនៅ ពាក់កណ្តាលនៃ​មហាសមុទ្រឥណ្ឌា។ មានកន្លែង​កំសាន្តដូចជា ថ្មប៉ប្រះទឹក ផ្កាថ្មពីបុរាណ​ដែលបានធំធាត់ នៅតាម​បណ្តោយ នៃភ្នំភ្លើងបុរាណ ព្រមទាំងរមណីយដ្ឋាន​ដ៏ល្អប្រណិត។

៥. ប្រទេសគុយបា

គុយបាជាប្រទេសកោះ ដ៏ស្រស់ស្អាត​មួយនៅ ក្នុងពិភព​លោក ដែលមានទឹក​ថ្លាដ៏ខៀវស្រងាត់ ព្រមទាំងឆ្នេរដី​ខ្សាច់​ពណ៌ស ជាមួយនឹងថ្ម​ប៉ប្រះទឹក ដែលអម​នឹងផ្កាថ្មដ៏ល្អបំផុត ជាពិសេសមាន​ហាងតូចជាច្រើន ដែលគួរឲ្យទាក់​ទាញ​នៅទីនោះ។

៦. កោះហ្វីជី

ហ្វីជី គឺជាកោះដ៏អស្ចារ្យ និងក៏​ជាកោះដ៏ គួរឲ្យភ្ញាក់ផ្អើល​មួយ សម្រាប់ការ​ធ្វើដំណើរ ផ្សងព្រេង​របស់អ្នកទេសចរ។ នៅតំបន់នោះ អ្នកដំណើរអាច​ជិះទូកនៅលើទឹករលក​ដ៏អស្ចារ្យ ព្រមទាំងអាចអង្គុយ​នៅលើឆ្នេរខ្សាច់ និងសម្រាក​កាយ ឬទស្សនាទឹកជ្រោះ​​​ធ្លាក់ដ៏មនោរម្យ។

៧. ប្រទេសជប៉ុន

យើងអាចនិយាយបានថា មិនមែនន្លែង​ទាំងអស់ សុទ្ធតែដូចគ្នា​នោះទេ។ ជាក់ស្ដែងដូច​ជាប្រទេសជប៉ុនក៏ មានកោះ​មួយដែលជាកន្លែង ដ៏ស្រស់ស្អាត​បំផុត ដែលធ្វើឲ្យអ្នកទេស​ចរមកទស្សនានៅ​ទីនេះហើយ នឹងមិនមានអារម្មណ៍​ថា ធុញទ្រាន់នោះទេ ព្រោះនឹងទទួល​បាននូវ បទពិសោធន៍ខុសគ្នា​ពីវប្បធម៌ នៅក្នុងការឡើង​ភ្នំដ៏ប្រពៃ ព្រមទាំងកុំ​ភ្លេច​ទៅទស្សនានៅទីក្រុងតូក្យូ។

៨. ប្រទេសក្រិក

ប្រទេសក្រិចគឺជាប្រទេស មួយដ៏ស្រស់​ស្អាតដែលគេស្គាល់ថា មានប្រវត្តិសាស្រ្ត​របស់ខ្លួនដ៏យូរ​អង្វែង និងមានឆ្នេរ​សមុទ្រដ៏ល្អបំផុត។ ប្រទេសនេះ​មានប្រជុំកោះ និងកូនកោះជាង ១៤០០ ប៉ុន្តែមានតែ ១៦៩ប៉ុននោះដែលមា​ន​ម​នុស្ស​រស់នៅ។ កោះក្រិកទាំង​នេះគឺជា គោលដៅដ៏ពេញ​និយមបំផុត សម្រាប់អ្នក​ទេសចរមកទស្សនា ជាពិសេសក្នុង​អំឡុង​ពេលរដូវក្តៅ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 5 នាក់
  Flag Counter
Flag Counter