. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អ្នករកសីុផ្លូវ សង្ឃឹមថា​ ផ្ទះស្រីបន​​​ ​​នឹង​មាន​សេវាកម្ម​ផ្លូវភេទ​​​ច្រើន​​​​​ នៅក្នុង​​​ទីក្រុងរបស់ខ្លួន​
November 17, 2014 (04:24:07) [ 1391 ]
 
 
ខណៈ​ដែល​ការធ្វើ​ជំនួញ​ មានការ​ព្រួយ​បារ​ម្ភ​ខ្លាំង​ អំពី​បញ្ហា​សន្តិសុខ ​និង​ការរំខាន​នៅ​អំឡុង​ កិច្ចប្រជុំ​G20 ​នៅចុង​សប្តាហ៍​នេះ ផ្ទះស្រីបន​សង្ឃឹមថា សេវាកម្ម​ផ្លូវភេទ ​នឹង​មាន​ច្រើន​នៅ​ទីក្រុង ​Brisbane ​ប្រទេស​អូស្ត្រាលី​។​

​ម្ចាស់​ផ្ទះស្រីបន​ទាំងឡាយ ​នៅ​ទីក្រុង​នេះ​បាន​និយាយថា ពួកគេ​បាន​ជាប់រវល់​ជា​ស្រេច​ ក្នុង​រយៈពេល​មួយ​សប្តាហ៍​​ ដែល​នឹង​ក្លាយ​ជា​ការសប្បាយរីករាយ ខណៈ​ដែល​ក្រុម​ដឹកនាំ​ ប្រតិភូ និង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ជាង​៧០០០​នាក់​​ មកកាន់​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​នេះ​។​

​ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​ សម្រាប់ផ្ទះស្រីបន ​Viper Room បាន​និយាយថា ពួកគេ​បាន​ទទួល​ ប្រតិភូ​ជាច្រើន​ជា​ស្រេច​​ នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​នេះ​។​​

លោកស្រី បាន​និយាយថា “វា​ជា​ការ​រវល់​ខ្លាំង​ខុសពី​ធម្មតា ដោយសារ​មាន​មនុស្ស​ជាច្រើន​នោះ​។ មាន​មនុស្ស​កាន់តែ​ច្រើន ​​ហើយក៏​មាន​អ្វីៗ​​កាន់តែ​ច្រើន ​នឹង​ដំណើរការ​ទៅ​ផងដែរ​... មនុស្ស​ទាំងនោះ​ជា​មនុស្ស​សាមញ្ញ ហើយ​ពួកគេ​នឹង​កាន់តែ ​​ធ្វើ​អ្វីៗ​តាម​ចិត្ត​ចង់ ដូចជា​ទៅ​ក្លឹប​កម្សាន្ត​ជា​ដើម​នោះ​”​។​

​លោកស្រី​បាន​និយាយ​យ​ថា ខណៈ​ដែល​ផ្ទះស្រីបន ត្រូវ​បាន​ហាម​រើស​បុគ្គលិក​បន្ថែម​ទៀត​នោះ ពួកគេ​នឹង​ត្រៀមខ្លួន​​ ធ្វើ​អ្វីៗ​គ្រាប់​យ៉ាង​សម្រាប់​ចុង​សប្តាហ៍​នេះ​។​

​លោកស្រី បាន​និយាយ​បន្តថា “លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ទំនងជា​នឹង​មិន​ទៅ​ធ្វើ​ រឿង​មិន​សមរម្យ​នោះទេ ​ប៉ុន្តែខ្ញុំ​ធានា​ថា​នឹង​មាន​មនុស្ស​មួយចំនួន ​ដែល​លួចលាក់​ធ្វើ​រឿង​លាក់លៀម​បែប​នេះ ​ដើម្បី​ក្តីសប្បាយ​”​។​

​ទីក្រុង​នេះ​នឹង​ជា​ម្ចាស់ផ្ទះ​ សម្រាប់​ការទទួល​ក្រុម​មេដឹកនាំ និងប្រតិភូ នៅ​ចុង​សប្តាហ៍​នេះ​​ ដោយ​មាន​ការ​រឹតបន្តឹង​សន្តិសុខ ដោយ​មានដាក់​ប៉ូលិស​៦០០០​នាក់​ និង​ទាហាន​១០០០​នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 227 នាក់
  Flag Counter
Flag Counter