. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
កម្ពុជាធ្វើជាម្ចាស់​ផ្ទះរៀបចំសន្និសីទ​ពិភពលោក ស្តីពីទេស​ចរណ៍ និងវប្បធម៌ ពីថ្ងៃ ៤ ដល់ ៦ កុម្ភៈ នៅទីក្រុង​​សៀមរាប-អង្គរ
February 09, 2015 (13:51:14) [ 1217 ]
 
 
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើជាម្ចាស់​ផ្ទះរៀបចំ សន្និសីទ​ពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ នៅថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅទីក្រុងសៀមរាប ក្រោម​ប្រធានបទ “ការបង្កើតភាពជាដៃគូថ្មី”។ ក្នុងពិធីបើកនៃ​កម្មវិធី​សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌គឺមាន​ការអញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏មានភ្ញៀវ​អន្តរជាតិមកពី ៩៩ ប្រទេសចូល​រួមផងដែរ។

ថ្លែងនៅក្នុងពិធីបើកម្មវិធីនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានមាន​ប្រសាសន៍ថា សន្និសីទពិភព​លោក ស្តីពីទេស​ចរណ៍ និងវប្បធម៌ គឺជាការងាររួមគ្នា រវាងអង្គការទេសចរណ៍​ពិភពលោក និងអង្គការយូណេស្កូ គឺជាការងាររួមគ្នា ដើម្បីពង្រឹង​ទំនាក់ទំនង រវាងទេសចរណ៍ និងវប្បធម៌ ឲ្យកាន់តែខ្លាំងក្លា។

សម្តេចបានបន្តថា វិស័យទេស​ចរណ៍ និងវប្បធម៌ ដែលរួមបញ្ចូល​ទាំងបេតិកភណ្ឌ និងឧស្សាហកម្មកែច្នៃ មិនគ្រាន់​តែមានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់សហគមន៍មូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទ្រព្យសម្បត្តិ ដ៏មាន​សារៈ​សំខាន់ សម្រាប់វិស័យ​ទេសចរណ៍។ វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាកម្លាំង​ចលករមួយ សម្រាប់លើក​កម្ពស់ និងអភិរក្សបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងជំរុញឲ្យមាន​ការអភិវឌ្ឍផ្នែកសិល្បៈ សិប្បកម្ម និងសកម្មភាព​កែច្នៃ ផ្សេងៗទៀត។

សម្តេចតេជោនាយក​រដ្ឋមន្រ្តីបានបង្ហាញ​ឆន្ទៈអំពីគោល​នយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការលើក​កម្ពស់វិ​ស័​យ​​ទេសចរណ៍​វប្បធម៌ ធ្វើយ៉ាងណាគឺ វិស័យទេសចរណ៍ និងវប្បធម៌ធ្វើការងារសហការគ្នា ដើម្បីបម្រើផល​ប្រយោជន៍​ដល់​ជាតិ និងប្រជាជន​កម្ពុជា។

សម្តេចតេជោបាន​មានប្រសាសន៍​បញ្ជាក់ ឲ្យគ្រប់ភាគីទាំងអស់​ត្រូវបន្តខិតខំលើក​កម្ពស់វិស័យ​ទេសចរណ៍ ព្រោះ​វិស័យ​ទេសចរណ៍គឺ​ មិន​ត្រឹមផ្តល់ចំណូល​ដល់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺបានផ្តល់ផល​ប្រយោជន៍ដល់ជាតិ​ទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្រ្តី​បានជំរុញឲ្យក្រសួងមន្ទីរ​ពាក់ព័ន្ធត្រូវរួមគ្នា ជាពិសេសទេស​ចរណ៍វប្បធម៌​ត្រូវរួមគ្នាក​សាង​វប្បធម៌សន្តិភាព ពង្រឹងភ្ញៀវទេសចរ និងពលរដ្ឋត្រូវមានការ​ទំនាក់ទំនងគ្នា ជំរុញការវិនិយោគ ការផ្សព្វផ្សាយ​គោល​ដៅ​ទេសចរណ៍ ពង្រឹងធនធាន​មនុស្ស។ ដោយឡែកសម្រាប់​ថ្នាក់ដឹកនាំរាជធានី​ខេត្តត្រូវបង្កើតកម្មវិធី​ដើម្បីទាក់​ទាញភ្ញៀវទេសចរ ដូចជាកម្មវិធីអង្គរ​សង្រ្កាន្ដជាដើម។

សន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ឆ្នាំ ២០១៥ របស់អង្គការ ទេសចរណ៍ពិភពលោក និងអង្គការ​យូ​ណេ​ស្កូ បាននាំមកនូវការជួបជុំគ្នា ជាលើកដំបូងបង្អស់ រវាងរដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីវប្បធម៌ មកពីគ្រប់ទិស​ទីនៃពិភពលោក។ គោលបំណង​សំខាន់ នៃសន្និសីទនេះ រួមមាន ៖ ក)- កំណត់កាលា​នុវត្តភាព និងបញ្ហា​ប្រឈម​សំខាន់ៗ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងវិស័យទេសចរណ៍ និងវិស័យវប្បធម៌ ឲ្យកាន់តែខ្លាំងក្លា។ ខ)- ពិភាក្សាអំពីគំរូភាពជាដៃគូថ្មី ក្នុងការពង្រឹង​ទំនាក់ទំនង សេដ្ឋកិច្ច-សង្គម ការពង្រឹងការ​អនុវត្តរួមគ្នា ដើម្បីលើកកម្ពស់​បកស្រាយការពារ និងអភិរក្សវប្បធម៌ ដែលរួមបញ្ចូលទាំងសម្បត្តិបេតិកភណ្ឌ និង ឧស្សាហកម្មកែច្នៃ ព្រមទាំង​កសាង​ទេសចរណ៍វប្បធម៌ សម្រាប់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព និង គ)- កំណត់អនុសាសន៍​ជាគោល​នយោ​បាយសម្រាប់ការចូលរួមជាអន្តរវិស័យ។

សន្និសីទពិភព​លោកនេះ មានគោល​ដៅ សម្រាប់គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ នៃវិស័យ​ទេសចរណ៍ វិស័យវប្បធម៌ និងតំណាងមកពី វិស័យផ្សេងៗទៀត ដែលរួមមាន ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ស្ថាប័នទេសចរណ៍ជាតិ ស្ថាប័ន គ្រប់គ្រងគោល​ដៅទេសចរណ៍ អ្នកគ្រប់គ្រង​បេតិកភណ្ឌ និងវប្បធម៌ សមាគមទេសចរណ៍ និងវប្បធម៌ ផ្នែក​ឯកជន ជំនាញការ និងអ្នកអនុវត្តផ្នែកអភិរក្ស និង វប្បធម៌ អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ​នានា។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិ​បណ្ឌិតរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ពិសេស​នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ប្រទេសជាតិ​មានសុខ​សន្តិភាព និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ។

រួមជាមួយនឹងកិច្ចខិត​ខំប្រឹងប្រែងប្រកបដោយ​ការទទួលខុសត្រូវពី​គ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមរបស់​ប្រជាពលរដ្ឋ កម្ពុជាបាននិងកំពុង​ក្លាយជាគោល​ដៅទេសចរណ៍អន្តរជាតិ​មួយដែលត្រូវទស្សនា (a must-visited destination) ប្រកបដោយភាព​ទាក់ទាញ ក្នុងតំបន់ និងនៅលើពិភព​លោក ពិសេសសៀមរាប-អង្គរ ត្រូវបានទទួល​ស្គាល់ និង​ចាត់​ថ្នាក់ជាទីក្រុងគោលដៅ​ទេសចរណ៍​ប្រកបដោយភាព​ទាក់ទាញលំដាប់ទី ៤ នៅលើសកល​លោក និងលំដាប់ទី ២ នៅក្នុងអាស៊ី បន្ទាប់ពីទីក្រុង Kyoto បើតាមការវាយតម្លៃរបស់ទស្សនាវដ្តី Travel and Leisure ហើយអង្គរក៏​បាន​ជាប់​ពានរង្វាន់ជើងឯកឆ្នាំ ២០១៤ ArcheoMadness ក្នុងឱកាសទិវាបុរាណ​វិទ្យាអន្តរជាតិ ផងដែរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter