. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ភ្ញៀវ​ទេសចរ​ជិត ៨​ម៉ឺន​នាក់ មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ២០១៥
April 20, 2015 (00:47:19) [ 1626 ]
 
 
ព្រះ​សីហ​នុ​: ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក នូ សុផល បាន​ឲ្យ​ដឹង​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៥​នេះ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៧០.៩៤៥​នាក់ មាន ការ​កើនឡើង​ចំនួន​៣៤% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៤​។

ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៦៣.១៤១​នាក់ ដោយ​កើនឡើង ២៩% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន ៧.៨០៧​នាក់ ដោយ​កើនឡើង ៨៤%​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ រូប​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​ទេសចរណ៍ ធម្មជាតិ ត​ភ្ជាប់​តំបន់​ទេសចរណ៍​ ក្នុង​ខេត្ត​ ចំនួន​៣ នា​ទិសនិរតី ក្នុង​នោះ​មាន ​ខេត្ត​ព្រះ​សីហ​នុ កំពត និង​ខេត្ត​កែប ព្រោះ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ អាច​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​បន្ត​នៅ​បូកគោ ខេត្តកំពត រួច​អាច​ធ្វើ​ដំណើរ​បន្ត​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​កែប ឬ​ភ្ញៀវ​ទេសចរ អាច​មក​លេង​កម្សាន្ត​នៅ​ខេត្ត​កែប រួច​បន្ត​មក​បូកគោ និង​មក​សម្រាក​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ពួក​គេ​មិន​អាច​បំភ្លេច​ទៅ​កំសាន្ត​នៅ​តាម​បណ្តា​កោះ​នានា ក្នុង​នោះ​មាន​ដូច​ជា កោះ​ឫស្សី កោះព្រីង កោះរុងសន្លឹម កោះ​តូច ភូមិ​សុខសាន្ត និង​នៅ​មាន​កោះ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាន​សក្តានុពល​ទាក់ទាញ​ទេសចរ​យ៉ាង​សំខាន់​សម្រាប់​ខេត្ត​មាត់សមុទ្រ​។

លោក នូ សុផលបាន​បន្ត​ថាការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ ដោយសារ​មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ ជូន​ដល់​បងប្អូន​អាជីវករ ប្រកប​មុខរបរ​ទេសចរ នៅ​តាម​មាត់សមុទ្រ ផ្ទះសំណាក់ សណ្ឋាគារ អាហារ​ដ្ឋា​ន ត្រូវ​ចូលរួម​សហការ​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត​ជាប់​ជា​ប្រចាំ នៅ​តាម​កន្លែង​រៀង​ៗ​ខ្លួន ពិសេស​បញ្ហា​តម្លៃ​សេវា​ម្ហូបអាហារ​ត្រូវ​សរសេរ​ក្នុង​តារាង​ឲ្យ​បាន​ត្រឹមត្រូវ​។

ទោះជា​យ៉ាងនេះ​ក្តី សេវា​ផ្ទះសំណាក់​, សណ្ឋាគារ​, ម្ហូបចំណី​ជា​ពិសេស​គ្រឿង​សមុទ្រ នៅ​តែ​បន្ត​តម្លើង​ថ្លៃ​កប់​ពពក​ដដែល​។

ជាមួយ​គ្នា​នេះ លោក​វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​ កណ្តាល​នគរបាល​សណ្តាប់ធ្នាប់ ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ គ្រោះថ្នាក់​ចរាចរ​កើតឡើង​ចំនួន ៤​ករណី បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ស្លាប់​អស់ ៣​នាក់ និង​របួសធ្ងន់​ស្រាល​មួយ​ចំនួន តូច​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៤ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៥៣.១២០​នាក់​។ ក្នុង​នោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៤៨.៨៧១​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤.២៤៩​នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter