. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ដំណើរកំសាន្តទៅកាន់ប្រទេសអ៊ីតាលី
May 02, 2015 (13:03:03) [ 1277 ]
 
 
មុន​នេះ ប្រិ​យ​មិត្ត ទាំងអស់គ្នា ធ្លាប់​បាន​ចូលរួម​ដំណើរ​កម្សាន្ត​ទៅ​កាន់ ​ប្រទេស​កូរ៉េ រួច​មក​ហើយ ថ្ងៃនេះ សូម​ប្រិ​យ​មិត្ត​ចូលរួម​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​វិញ​ម្តង ដូចដែល​ប្រិ​យ​មិត្ត​បានដឹង​ខ្លះ​រួច​មក​ហើយ​ថា ប្រទេស​អ៊ី​តា​លី​ជា​ប្រទេស​មួយ​ដែល​មាន​អរិយធម៌ និង​ស្ថាបត្យកម្ម ដ៏​ចំណាស់​ផង​ដែរ​នៅ​អឺរ៉ុប ។ ប្រទេស​នេះ​ក៏​មាន​ទីក្រុង​ដ៏​ប្រណិត​ចំនួន 5 ដែល​គេ​ប្រៀបប្រដូច​ទៅ​នឹង​ឋានសួគ៌​ទៀត​ផង​។

1. ទីក្រុង Venice

Venice បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី​នៃ​ទីក្រុង​ដែល​រ៉ូ​មែន​ទិ​ក​បំផុត​ក្នុង​ពិភពលោក មិនមែន​ត្រឹមតែ​ក្នុង​ប្រទេស​អ៊ី​តា​លី​ប៉ុណ្ណោះ​ទេ​។ ពេល​មក​ដល់ទី​ក្រុង Venice អ្នកទេសចរ​ប្រៀប​ដូច​ជា​អ្នក​ផ្សងព្រេង​នៅ​លើ​ព្រែកជីក​ប្រកបដោយ​ទឹក​ពណ៌​ខៀវ​ដែល​ត​ភ្ជាប់​ទៅ​ទីក្រុង​។ តាម​ផ្លូវ​មាន​ទូក Gondola​ដែល​បញ្ជា​ដោយ​បុរស​រត់​ទូក​ជនជាតិ​អ៊ី​តា​លី​ដោយ​សំលៀក​បំពាក់​បុរាណ​។ តាម​ស្ពាន​នីមួយ​ៗ​នៅ​ទីក្រុង Venice លោក​អ្នក​អាច​នឹង​ស្វែងរក​នូវ​ភាព​រ៉ូ​មែន​ទិ​ក ជាមួយ​មេឃ​ពណ៌​ខៀវ​ដែល​ឆ្លុះ​ទៅ​ក្នុង​ទឹក​ដល់​បាត​ព្រែកជីក​តែ​ម្តង ដែល​អង្រួន​បេះដូង​របស់​អ្នក​ឱ្យ​កាន់​ចូល​ចិត្តជា​មិន​ខាន​ឡើយ​។

2. ទីក្រុង Verona
យើង​អាច​និយាយ​បាន​ថា Verona​ជា​អាណាចក្រ​នៃ​ក្តី​ស្រឡាញ់​ក៏​បាន ដោយសារ​វា​បាន​ផ្សារ​ភ្ជាប់​នូវ​រឿងរ៉ាវ​ស្នេហា​របស់ រ៉ូ​មី​អូ និង ជូ​លៀត​។ ប្រហែល​គ្មាន​នរណា​ម្នាក់​ដែល​ទៅ​ដល់ទី​ក្រុង Verona ហើយ​មិន​ឈៀង​ចូល​ទៅ​ផ្ទះ​របស់​ជូ​លៀត ឈរ​លើរាន​ហាលមុខ​ផ្ទះ និង ស្រមើល​ស្រមៃ​ពី​ស្នេហា​អមតៈ​។

3. ទីក្រុង Rome
ទីក្រុង​រ៉ូ​ម ជា​ឋានសួគ៌​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​ចង់ទៅ​ឃើញ​ស្ថាបត្យកម្ម​ដ៏​ចំណាស់ និង​ស្រឡាញ់​សិល្បៈ គំនូរ តន្ត្រី ...​។

4. ទីក្រុង Napoli
"Go to Naples and then die and committed heart." នេះ ជា​ពាក្យ​ដែល​និយាយ​អំពី​សម្រស់​នៃ​ទឹកដី ភាគ​ខាងត្បូង​ប្រទេស​អ៊ី​តា​លី​។ Napoli ជាទី​ក្រុង​សម្រាប់​ស្រប​យក​ខ្យល់អាកាស​តាម​បណ្តោយ​ផ្លូវ​ក្រោម​ពន្លឺព្រះអាទិត្យ ជាមួយនឹង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​។

5. ទីក្រុង Positano
Positano ត្រូវ​បាន​គេ​ហៅ​ថា ឋានសួគ៌​លើ​ព​ភព​លោក ដោយសារ​តែ​ពណ៌​នៃ​ផ្ទះ​នីមួយ​ៗ​បាន​រៀបចំ​ឲ្យ​រត់​ប្រដេញ​គ្នា​យ៉ាង​ល្អ​ពី​កំពូលភ្នំ​ដល់​សមុទ្រ និង​មាន​ថូផ្កា​លើរាន​ហាលមុខ​ផ្ទះ​ថែម​ទៀត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter