. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
លក្ខណៈ​ពិសិដ្ឋ​នៃ​ទឹក​នៅ​រមណីយដ្ឋាន ក្បាលស្ពាន
June 21, 2015 (12:41:40) [ 1456 ]
 
 
ខេត្តសៀមរាប : ក្បាលស្ពាន​ជា​កេរ ដំណែល​ស្ថាបត្យកម្ម​មួយ​ដ៏​អស្ចារ្យ​ដែល​ជា ស្នា​ព្រះ​ហ​ស្ថ​ដ៏​ល្អ​ប្រ​ណើ​តរបស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង សម័យ​អង្គរ​។ ក្បាលស្ពាន​មាន​ទីតាំង​ប៉ែក​ខាងត្បូង​ឆៀង​ខាងលិច​ភ្នំ​គូលែន និង​ស្ថិត​នៅ​ខាងជើង​ឆៀង​ខាងកើត​ទីរួមខេត្ត​សៀមរាប​។ រមណីយ​ដ្ធា​ន ក្បាលស្ពាន​សម្បូរ​ទៅ​ដោយ​ចម្លាក់​លិង្គ​ថ្ម​បង្កប់​នូវ​រចនាបថ បែប​អបិយ​ជំនឿ​សំដៅលើ​ព្រះ​អាទិទេព និង​សត្វ​ផ្សេង​ៗ​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ចម្លាក់​ទាំងអស់​ត្រូវ​បាន​ឆ្លាក់​នៅ​លើ បាត និង​ច្រាំង​ទន្លេ​ដែល​អាច​មើលឃើញ​ពីលើ​ទឹក​យ៉ាង​ច្បាស់​។ ចម្លាក់​ទាំង​អស់នេះ​លាតសន្ធឹង​តាម​បណ្ដា​យ​ស្ទឹង​ក្បាលស្ពាន ដែល​មាន​ប្រវែង​ប្រហែល​៥០​ម៉ែត្រ​។

ក្បាលស្ពាន​ឬ​ហៅ​បាន ថា​ជ្រលង​លិង្គ​មួយ​ពាន់​ដោយសារ​តែ​ក្នុង​ចំណោម​ចម្លាក់​អស្ចារ្យ ទាំង​អស់នោះ​ចម្លាក់​លិង្គ​មួយ​ពាន់​មាន​ភាព​លេចធ្លោ​ជាងគេ ដោយ​ត្រូវ​បាន​ឆ្លាក់​នៅ​បាតទន្លេ​ក្នុង​រជ្ជកាល​ព្រះបាទ សូរ្យ​វរ្ម័ន​ទី​១ នៅ​សតវត្ស​ទី​១១​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​ក្រោម ឪ​វាទ​ម្នាក់​របស់​ព្រះ​អង្គ​។ ក្រៅពី​ចម្លាក់​ថ្ម បុរាណ​ទាំង​អស់នេះ​ភ្ញៀវ​ទេសចរ​ក៏​អាច​លេង​ទឹក​ដ៏​ត្រជាក់​ក្រោម ម្លប់​ដើមឈើ​ត្រឈឹងត្រឈៃ​ផង​ដែរ​។ ដើមឈើ និង​បរិយាកាស​ដ៏​ត្រជាក់​កាន់តែ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន អារ​ម្ម​ណ៏​ធូរស្រាល​។

នៅ​តាម​ផ្លូវ​ទៅ​រមណី​ដ្ធា​ន ក្បាលស្ពាន​លោក​អ្នក​ក៏​អាច​ចូល​ទស្សនា​ប្រាសាទបន្ទាយស្រី​ជាមួយ នឹង​ក្បូរ​ក្បាច់រចនា​ល្អ​វិចិត្រ​ដែល​បាន​ថែរក្សា​យ៉ាង​ល្អ រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។ ដើម្បី​ចំណេញ​ពេលវេលា​លោក អ្នក​គួរ​លៃ​ពេល​កន្លះ​ថ្ងៃ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់ ទីតាំង​អ​ច្ឆ​រិ​យះ​ទាំង​ពីរ​នេះ​។

ចំណែក​ប្រភព​ពី​គី​វី​មេ​ឌា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្បាលស្ពាន​ស្ថិត​នៅ​ចំងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង ប្រហែល​១៨​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី ។ កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជ្រលង​នៃ​លិង្គ​១០០០​។ កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅ​ក្នុង និង ជុំវិញ​ស្ទឹង​ក្បាលស្ពាន​។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​ទី​១១ ដល់ទី​១៣ ក្បាលស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ្យ​វរ្ម័ន​ទី​១ និង ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ Udayadityavarman II ។

ដោយសារ​គេ​យល់​ថា ទឹក​ដែល​ហូរ​តាម​ទី​នេះ​ជា​ប្រភព​នៃ​ការ​ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យក​ទៅ​ប្រើ​ការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់​មិន​អស់ ដែល​ស្នង​ព្រះ​ឥសូរ នៅ តាម​បាត​ស្ទឹង ចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​រហូត​ដល់​ទឹកធ្លាក់​។ ដូ​ចេះ្ន​ហើយ​បានជា​សិលា​ចារិក សំ​ស្ក្រិ​ត​ហៅ​ទី​នេះ​ថា សហ​ស្រ​លិង្គ​១​។ ម្តង​ៗ​មាន​ឆ្លាក់​យោនី​ជា​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំងនេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ​២០០​ម៉ែត្រ នៅ​តាម​ច្រាំង​និង​នៅ​លើ​ជ​ញ្ឆាំ​ង​ខ្លះ​ៗ​ផង​។ ក្រៅពី​នេះ​ចម្លាក់​នៅ​ច្រើន​ក​នែ្ល​ង​មាន​រូប​ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរកប្ប​មួយ​។ ព្រះព្រហ្ម​ផុស ចេញពី​ផ្ចិត​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយ​ទង​ដើម្បី​បង្កើត​លោក​ថ្មី​។ គឺ​ទឹក​ដែល​ហូរ​កាត់ ព្រមទាំង​ទទួល មន្ត​ពី​ចម្លាក់ អស់ទាំង​នេះឯង​ដែល​បង្កើត​ជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​ខ្នាយ​មក​ជា​ស្ទឹង​ពួក​និង ស្ទឹង​សៀមរាប ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter