. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ខេត្តពោធិ៍សាត់ គ្របដណ្ដប់​មួយ​ភាគ​ធំ​ដោយ​ជួរ​ភ្នំ​
June 21, 2015 (12:46:19) [ 1471 ]
 
 
ខេត្ត​នេះ​មាន​ទីតាំងនៅ​ភាគ​ខាងលិច​បឹង​ទន្លេសាប​។ ខេត្តពោធិ៍សាត់ គ្របដណ្ដប់​មួយ​ភាគ​ធំ​ដោយ​ជួរ​ភ្នំ​។ ទោះបីជា​ខេត្ត​នេះ​មិនមែនជា​តំបន់​ដែលមាន​ប្រាសាទបុរាណ ផ្នែក​សំខាន់ៗ របស់​ខេត្ត​នេះ​ពោរពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ​សង្គ្រាម​រវាង​សៀម និង​ខ្មែរ​ដែល​បានកើត​ឡើង​មុន​សម័យ​អាណានិគម​បារាំង​ក្នុងប្រទេស​កម្ពុជា​។ ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​ល្បីល្បាញ​មួយ​នោះ​គឺ​ផ្នូរ​របស់​ឧកញ៉ា ឃ្លាំង មឿង ដែលជា​វីរបុរស​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ការធ្វើ​សង្គ្រាម ប្រឆាំង និង​បាន​យកឈ្នះ​សៀម​ក្នុង​ឆ្នាំ​១៤៨២​។​

​អំឡុងពេល​ស្នាក់នៅ​ខេត្តពោធិ៍សាត់ សូម​ទស្សនា​ក្រុង​បណ្ដែត​ទឹក កំពង់ហ្លួង និង​ទស្សនា​សម្រស់​ធម្មជាតិ​អូរ​ដា​។ ទាំងពីរ​កន្លែង​នេះ​មានការ​ទាក់ទាញ ដែល​ខេត្ត​ដ៏​ស្រស់ស្អាត​នេះ​មាន​។ ខេត្ត​នេះ​ក៏ត្រូវ​បាន​ស្គាល់​តាមរយៈ​ថ្ម​ម៉ាប​ដែលមាន​គុណភាព​ខ្ពស់ បំផុត​។ ក្រៅពី​ការធ្វើ​ស្រែចំការ ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ប្រកប​របរ​ចម្លាក់​ថ្ម​ដោយ​ប្រើ​ថ្ម​ម៉ាប​។​

​ក្រុង​កំពង់ហ្លួង​អណ្ដែត​លើទឹក បឹង​ទន្លេសាប​មាន​ចម្ងាយ​ត្រឹមតែ​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់​។ ភូមិ​អណ្ដែត​ទឹក​បូក​រួមទាំង​ស្ថានីយ​ប៉ូលីស សាលារៀន ភោជនីយដ្ឋាន មណ្ឌល​សុខភាព ហាង​និង​រង្គសាល​។ ទីប្រជុំ​ជននេះ​ពឹង​ផ្អែកលើ​ខ្លួនឯង​និង​បំពាក់​ឧបករណ៍​ជាមួយ​គ្រឿង បរិក្ខា​របស់​ទីក្រុង​លើគោក​។​

​អូរ​ដា ជា​កន្លែង​ទាក់ទាញ​តំបន់​ដាច់ស្រយាល អ្នកធ្វើដំណើរ​ភាគច្រើន​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ទេសភាព​ដ៏ ស្រស់ស្អាត​និង​ភាពស្ងប់ស្ងាត់​។ អារម្មណ៍​តានតឹង​ពី​ការងារ ឬ​ជីវិត​គ្រួសារ​និង​បាត់​ទៅដោយ​ទេសភាព​អូរ​បែប​ធម្មជាតិ ដែល​ហូរ​ពី​ស្ទឹង​អា​រ៉ៃ​មកពី​តំបន់​ភ្នំក្រវាញ​។ នៅតាម​មាត់​ស្ទឹង​នេះ​មាន​ទទឹង​ប្រហែល​៥០០​ម៉ែត្រ​មាន​ពេញ​ទៅដោយ​ថ្មភ្នំ ធំៗ​រាប់ពាន់​ដុំ​។ អំឡុង​រដូវភ្លៀង ទឹកថ្លា​នាំយក​ថ្ម​ល្អិតៗ ប៉ុន្តែ​នៅពេល​ទឹកភ្លៀង​ស្ងួត អ្នកធ្វើដំណើរ​បែប​សង់​ទី​ម៉​ង់​អាច​អង្គុយ​លើ​ថ្ម​ក្នុងពេល​ធ្វើដំណើរ​។ តំបន់​នេះ​ទើបតែ​បើក​ពីរ​បី​ឆ្នាំ​កន្លងទៅ អូរ​ដា​មាន​ទីតាំងនៅ​ភូមិរ​កាត ស្រុក​ក្រវាញ ចម្ងាយ​៥៨​គីឡូម៉ែត្រ​ពី​ខេត្តពោធិ៍សាត់​។​

​ពោធិ៍សាត់ និង​តំបន់​ទាក់ទាញ​នៅ​ជុំវិញ​នោះ​ជា​សមស្រប​សម្រាប់​អ្នកធ្វើដំណើរ​។ ការ​ពិសា​អាហារ​ពេល​ថ្ងៃត្រង់ តាម​បណ្ដោយ​ដង​វិថី អាច​ចូលទៅ​ទស្សនា​កន្លែង​ប្រវត្តិសាស្ត្រ​របស់​ឧកញ៉ា​ឃ្លាំង មឿង ទេសចរណ៍​តាម​ភូមិ​បណ្ដែត​ទឹក និង​ងូត​ទឹកអូរ​ដា​សម្រាប់​ការធ្វើដំណើរ​មិនអាច​បំភ្លេចបាន​។

ក្រសួងទេសចរណ៍​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter