. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ឆ្នាំ​២០១៥ ក្រសួងពាណិជ្ជកម្ម ផ្អាក​តាំងពិព័រណ៍​គ្រឿងអលង្ការ តែ​ឲ្យ​ឯកជន ធ្វើ​ដោយ​ខ្លួនឯង​វិញ
July 11, 2015 (12:25:15) [ 1551 ]
 
 
ភ្នំពេញ​: នៅ​ឆ្នាំ​២០១៥​នេះ "​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា លើក​ទី​៧ សម្រាប់​ឆ្នាំ​២០១៥” ដែល​គ្រោង​រៀបចំ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​នោះ មិន​ត្រូវ​បាន​រៀបចំ​ឡើង​ឡើយ​។ ប៉ុន្តែ​ក្រសួង បាន​អនុញ្ញាត​ឲ្យ​សមាគម​ពាណិជ្ជកម្ម​គ្រឿងអលង្ការ និង​ត្បូង​ថ្ម​មាន​តម្លៃ រៀបចំ “​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​អន្តរជាតិ​មាន​តម្លៃ​កម្ពុជា​” រៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ​ដោយ​ខ្លួនឯង​។

សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​២៩​ខែមិថុនា​ឆ្នាំ​២០១៥ បាន​លើក​ឡើង​ថា ក្រសួងពាណិជ្ជកម្ម នឹង​មិន​ធ្វើការ​រៀបចំ "​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​កម្ពុជា លើក​ទី​៧ សម្រាប់​ឆ្នាំ​២០១៥” នោះ​ឡើយ​។

ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​គាំទ្រ និង​អនុញ្ញាត​ឲ្យ​សមាគម​ពាណិជ្ជកម្ម​គ្រឿងអលង្ការ និង​ត្បូង​ថ្ម មាន​តម្លៃ រៀបចំ “​ពិព័រណ៍​គ្រឿងអលង្ការ និង​ត្បូង​អន្តរជាតិ​មាន​តម្លៃ​កម្ពុជា​” ចាប់តាំងពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ តាម​ការ​ស្នើ​សុំ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter