. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ប្រទេស​ទាំង ១០ ដែល​ជាទី​ពេញ​និយម​របស់​ភ្ញៀវ​ទេសចរ​ណ៏​ប្រចាំឆ្នាំ ២០១៥
August 04, 2015 (05:49:18) [ 1439 ]
 
 
បច្ចុប្បន្ន​មាន​ទីកន្លែង​ទេសចរ​ណ៏​ជា​ច្រើន​ពាន់​កន្លែង ដែល​ជាទី​កន្លែង​សម្រាប់​អ្នក​ទេសចរណ៍​ជា​ច្រើន​ប្រាថ្នា​ចង់ទៅ​ទស្សនា​។ ដោយឡែក​ថ្ងៃនេះ​ទំព័រ Everyday យើងខ្ញុំ​សូម​លើកយក​ត្រឹមតែ ១0 កន្លែង​ប៉ុណ្ណោះ​ដែល​មាន​ភាព​ស្រស់​ស្អាត​ដាច់​គេ និង មាន​ភ្ញៀវ​ទេសចរ​ណ៏​ចូល​ចិត្ត​ទៅ​ទស្សនា​ជាងគេ នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ​។

១. ទីក្រុង Kyoto (ប្រទេសជប៉ុន)
ជាង ១០០០ ឆ្នាំ​មក​ហើយ​ទីក្រុង​ក្យូ​តូ​គឺ ជា​អធិរាជ​នៃ​ប្រទេស​ជប៉ុន ​ដែល​ជា​រដ្ឋធានី​និង ​ជា​ស្លាកស្នាម​នៃ​ប្រ​វ​ត្តិ
សាស្ត្រ​របស់​ ព្រះរាជាណាចក្រ​របស់​គេ​។ Kyoto មាន​ប្រា​សា​ទ​ពុទ្ធសាសនា និង ទី​សក្ការៈបូជា ជា​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ណ៏​មាន​ចំ​នង់​ចង់ទៅ​ទស្សនា​ស្នាដៃ​ទាំងអស់នោះ​។

២, ក្រុង Charleston (​រដ្ឋ South Carolina)
ជាទី​ក្រុង​ចំណាស់​ជាងគេ​បំផុត ​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ Carolina និង​ជាទី​ក្រុង​តែ​មួយ​គត់​ ដែល​តំណាង​ឲ្យ​សហរដ្ឋ​អាម៉េរិក​ទាំងមូល​តែ​ម្ដង​។

៣. Siem Reap (ប្រទេសកម្ពុជា)
ចំណាយ​ត្រឹមតែ​២០​នាទី ដែល​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​កង់​បី ពី​ទីរួមខេត្ត​សៀមរាប អ្នកទេសចរ​ណ៏នឹង​ទៅ​ដល់​តំបន់​អង្គរ​ដែល​ជា​អតីត អាណាចក្រ​ខ្មែរ​ដ៏រុងរឿងនៅ​កំឡុងសតវត្ស​ទី​៩ ​ដល់ ទី​១៣​។

៤. ទីក្រុង Florence (​អ៊ី​តា​លី​)
ជា​ទីក្រុង​គំរូ​ដ៏​ឥត​ខ្ចោះ​មួយ​ សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​ ដែល​មាន​គោលបំណង​ចង់​ធ្វើការ ​ផ្លាស់​ប្ដូរ​បរិយាកាស
ក្ន​ង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ ដំបូល​អាគារ​ខ្ពស់​មូល​ៗ អម​នឹង​ការ​រចនា​បែប​ជា​រាង​ឆ័​ត្រ បាន​ធ្វើ​ឲ្យ​សម្រស់​ទីក្រុង​មួយ​នេះ​កាន់តែ​ភាព​ទាក់ទាញ​មួយ​កំរិត​ទៀត​។

៥. ទីក្រុង​រ៉ូ​ម (​ប្រទេស​អ៊ី​តា​លី​)
ជាទី​ក្រុង​មួយ​ដែល​មាន​វិសាលភាព​ ផ្ទៃដី​ដ៏​ធំ​ល្វីង​ល្វើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ណ៏​ភាគច្រើន ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​នេះ​ហើយ​តែងតែ​លាន់មាត់​ថា "​មានកំ​លាំង​តែ​ដើរ​មិន​សព្វ​គឺ​មាន​តែ​ទីក្រុង​រ៉ូ​ម​"។

៦. ទីក្រុង​បាងកក (​ប្រទេស​ថៃ​)
បន្ទាប់​ពី​មានការ​ចលាចល​ផ្នែក ​នយោបាយ​មួយរ​យៈមក ទីក្រុង​បាងកក​បាន​ត្រូវ​ស្ថាបនា​ឡើង​វិញ ហើយ​ត្រូវ​បាន​គេ​ចាត់​ចូល​ទៅ​ក្នុង​បញ្ជី ​ទីកន្លែង​ដែល​ល្អ​បំផុត​របស់​ពិភពលោក​និង​ជា​កន្លែង​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ឆ្នាំ ២០១០ដល់​ឆ្នាំ ២០១៣ ។

៧. ក្រុង Krakow (​ប៉ូ​ឡូញ​)
ជាទី​ក្រុង​ទី​ពីរ​របស់​ប៉ូ​ឡូញ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាទី​កន្លែង ​ដែល​មានការចាប់​អារ​ម្ម​ណ៏​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត​។

៨. ក្រុម Barcelona (​អេ​ស្ប៉ា​ញ​)
វប្បធម៌​ភាសា​កា​របស់​តា​ឡាន ដ៏​ល្អ​បំផុត​ដែល​មាន​ភាព​ល្បីល្បាញ ជា​យូរ​មក​ហើយ ត្រូវ​បាន​កោតសរសើរ​ជា​សា​រណៈ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ និង អត្តរ​ជាតិ​។

៩. ទីក្រុង Cape Town (​អាហ្វ្រិក​ខាងត្បូង​)
ជាទី​ក្រុង​មួយ​ដែល​មាន​ភាព​រស់​រវើក​ នៅ​ពេល​ដែល​មើល​ពីលើ​លំហ​អាកាស ដោយសារ​ទីក្រុង​មួយ​នេះ​ត្រូវ​បាន​លំអរ​ទៅ​ដោយ​ទឹកសមុទ្រ​អា​ត្ល​ង់​ទិ​ក ។ បើសិនជា​យើង​មើល​ទីក្រុង​មួយ ​នេះ​ពី​ខាង​មុ​ខ​នៃ​ឆ្នេរ នោះ​យើង​នឹង​មើលឃើញ​ទីក្រុង​មួយ​នេះ​ហាក់បី ដូច​ជាទី​កោះ​មួយ​ដែល​អណ្ដែត ​លើ​ផ្ទៃ​ទឹក​អ​ញ្ជឹ​ង​។


10. ក្រុង Jerusalem (យេ​រូ​សា​ឡឹម)
គឺជា​ទីកន្លែង​ទេសចរ​ណ៏ ​ដែល​អាច​និយាយ​បាន​ថា ​ជាទី​គោរព​ធំ​មួយ​សម្រាប់​គ្រិស្ដ​សាសនិក​។ ភាគច្រើន​នៃ​អ្នកទេសចរ​ណ៏​ដែល​មក​ទីក្រុង​មួយ​នេះ គឺ​តែងតែ​ចង់​ផ្ដិត​យក​នៅ​រូបភាព ​ឈើឆ្កាង​របស់​ព្រះ​យេ​សូ​ដែល​បាន​ចាំង​ត្រូវ​ពន្លឺ​ថ្ងៃ​រាប​លិច ដែល​ធ្វើ​ឲ្យ​រូបភាព​មួយ​នេះ​ពិត ជា​មិន​អាច​ឲ្យ​យើង​បំភ្លេច​បាន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter