. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ប្រទះ​ឃើញ​ស្លឹក​តែ​អាយុ​ជាង​២០០០​ឆ្នាំ​នៅ​ប្រទេស​ចិន
February 09, 2016 (14:19:36) [ 1231 ]
 
 
AFP ផ្សាយ​ថា អ្នក​បុរាណវិទ្យា​ប្រទេស​ចិន និង​អង់គ្លេស​កាលពី​ពេល​ល ថ្មី​ៗ​កន្លង​មក​បាន​ជីក​ឃើញ​រណ្តៅ​សព​ចក្រពត្តិ​ចិន​កាលពី​២១០០​ឆ្នាំ​មុន និង​ឃើញ​គ្រោង «​ស្លឹក​តែ​» ដ៏​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។

គ្រោង​ស្លឹក​តែ​នោះ​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្នូរ​២ គឺ​ទី​១ ផ្នូរ «​ហាន់​យ៉ាង​លីង​» ខេត្ត​ស៊ី​អាន ភាគ​ខាងលិច​ប្រទេស​ចិន ជា​ផ្នូរ​សព​ចក្រពត្តិ​លីវ​ឈី ទី​៤ នៃ​រាជវង្ស​ហាន់ មាន​អាយុ​កាលពី​១៨៨​ដល់​១៤៤​ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ ។ ផ្នូរ​ទី​២ ជា​ផ្នូរ «​កឺ​ជៀម​» នៅ​ទី​បេ អាច​សាងសង់​ឡើង​ក្នុង​គ្រឹ​ស្ត​សករាជ ២០០ ខណៈ​ពេល​អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​ស្លឹក​រុក្ខជាតិ ហើយ​សន្និដ្ឋាន​ថា ជា​ស្លឹក​តែ​មានគុណ​ភាព​ខ្ពស់​ស្ថិត​ក្នុង​ផ្នូរ​ទាំង​២​នោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ថា «​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​រក​ឃើញ​ថា​តែ​នោះ​ធ្លាប់​ប្រើប្រាស់​ក្នុង​រាជវង្ស «​ហាន់​» កាលពី​២១០០​ឆ្នាំ​មុន និង​យល់​ថា ការ​រក​ឃើញ​នេះ​ធ្វើ​ឱ្យ​គេ​ដឹង​ថា មានការ​នាំ​ចេញ​តែ​ពី​ចិន​ទៅ​អាស៊ី​កណ្តាល និង​នៅ​តំបន់​ខ្ពង់រាប​ទី​បេ​តាម​រយៈផ្លូវ​ពាណិជ្ជកម្ម​ពី​២០០​ដល់​៣០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ដោយសារ​ទី​បេ​មិន​ដាំ​តែ ហេតុ​ដូច្នេះ​ការ​រក​ឃើញ​នោះ​ធ្វើ​ឱ្យ​គេ​យល់​ថា ផ្លូវ​ពាណិជ្ជកម្ម​មួយ​ខ្សែ​នោះ​ឆ្លងកាត់​តំបន់​ភាគ​ខាងលិច​ទី​បេ​តាំងពី​រាជវង្ស ថាំង ប្រហែល​៦១៨​ទៅ​៩០៧​ឆ្នាំ ។

ក្រុម​អ្នកជំនាញ​បញ្ជាក់​ថា តាម​ទិន្នន័យ​នេះ​បញ្ជាក់​ថា​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ទិញ​-​លក់ ឬ​ដោះ​ដូរ​ទំនិញ តាម​ច្រក​ពាណិជ្ជកម្ម​ប្រហែល​២០០០​ឆ្នាំ​មុន និង​មានការ​នាំ​ចេញ​ដោយ​ឆ្លងកាត់​ទី​បេ ។ គ្រោង​រុក្ខជាតិ​នោះ​រលួយ​មិន​ស្ថិត​ក្នុង​សភាព​ដូច​ដើម​ទេ ហេតុ​ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រើ​វិធីសាស្ត្រ​វិភាគ​លើ​មូលហេតុ​ដើម្បី​ពិនិត្យ​ថា​តើ​វា​ជា​អ្វី ? ក្រោយមក​ទើប​ដឹង​ថា​ជា​ស្លឹក​តែ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter