. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ផ្ដាច់​ស្នេហ៍ ​ព្រោះ​មិន​ពេញចិត្ត ​ម្ហូប​ម្ដាយ​គូស្នេហ៍
February 13, 2016 (07:04:52) [ 1190 ]
 
 
វេ​ប​សាយ «ET Today» របស់​ចិន​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​នាំ​គូស្នេហ៍​អាយុ​២៧​ឆ្នាំ ជា​កូន​អ្នក​មាននៅ​ក្រុង​សៀង​ហៃ ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​សួរសុខទុក្ខ​ឪពុក​ម្ដាយ ប៉ុន្ដែ​ស្រាប់តែ​ពេល​នេះ​នាង​សុំ​ផ្ដាច់ចំណង​ស្នេហ៍ ព្រោះ​មិន​ចូល​ចិត្ត​អាហារ​ដែល​ម្ដាយ​របស់​គេ​ចំអិន​ឱ្យ​នាង​ទទួលទាន​។

រឿង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អី​ុ​ន​ធើ​រ​ណេ​តរបស់​ចិន ក្រោយ​ពី​ភាគី​ខាង​ស្រី​ថតរូប​មុខម្ហូប​៦​ទៅ​៧​មុខ ដែល​ម្ដាយ​របស់​គូស្នេហ៍​ចំអិន​ឱ្យ​ទទួលទាន ។ នារី​នោះ​ស្ថិត​ក្នុង​គ្រួសារ​ស្ដុកស្ដម្ភ​នៅ​ក្រុង​សៀង​ហៃ ឯ​ភាគី​បុរស​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​ជាំ​ង​សី​ុ ។ អ្នក​ទាំង​ពីរ​បាន​សេពគប់​គ្នា​រយៈពេល​១​ឆ្នាំ ហើយ​ឪពុក​ម្ដាយ​ខាង​ស្រី​បាន​ជំទាស់ ព្រោះ​ខ្លាច​កូនប្រសា​មិន​មាន​ប្រាក់​ទិញ​ផ្ទះ​ល្អ​ដល់​កូនស្រី​របស់​ខ្លួន​នៅ​ក្រុង​សៀង​ហៃ​បាន និង​រូបគេ​មាន​ឋានៈ​មិន​ថ្កុំថ្កើង ។

ភាគី​ខាង​ស្រី​ក្រោយ​ពី​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​ឪពុក​ម្ដាយ​របស់​គូស្នេហ៍ បាន​បន្តិច​ក៏​សម្រេចចិត្ត​ផ្ដាច់ចំណង​ស្នេហ៍​ហើយ​ជិះ​រថភ្លើង​ត្រឡប់​ទៅ​ក្រុង​សៀង​ហៃ​វិញ ។

មហាជន​បាន​រិះគន់ និង​ភាគច្រើន​រិះគន់​លើ​ភាគី​ខាង​ស្រី​ថា ជា​មនុស្ស​គ្មាន​មារយាទ ប៉ុន្ដែ​អ្នកខ្លះ​យល់​ឃើញ​ថា នាង​ចេញពី​ក្រុម​គ្រួសារ​មាន​ស្ដុកស្ដម្ភ ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ឋានៈ​របស់​អ្នក​ទាំង​ពីរ ទើប​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​រស់នៅ ។ រីឯ​ខ្លះ​ទៀត​យល់​ថា អាហារ​ទាំងនោះ​ជា​អាហារ​ដ៏​ប្រសើរ​មួយ​នៅ​ទី​ជនបទ​របស់​ចិន ព្រោះ​មាន​ត្រី និង​សាច់​មាន់ ដែល​ម្ដាយ​ខាង​ប្រុស​ចំអិន​ជូន​នាង​ទទួលទាន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter