. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ភ្ញៀវ​ទេសចរ​អំឡុង ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ​កើនឡើង​១៧,៨៦%
February 13, 2016 (07:24:15) [ 1229 ]
 
 
ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ជាង​៧​ម៉ឺន​នាក់​នៅ​តែ​បន្ត​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ បើ​ទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ​នៅ​តែ​បន្ត​ឡើងថ្លៃ​យ៉ាងណា​ក្តី ។ នេះ​បើ​យោង​តាម​តួលេខ​ពី​មន្ទីរ​ទេសចរណ៍​ប្រាប់​បណ្តាញ​ព័ត៌មាន​នា​ព្រលប់​ថ្ងៃ​ទី​៩ កុម្ភៈ ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នា​ឆ្នាំ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​សម្រុក​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ គ្រា​ដែល​ភ្ញៀវ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត ដូច​ជា​ខេត្តសៀមរាប កំពត កែប និង​ខេត្តព្រះវិហារ​ជាដើម ។ បើ​យោង​តាម​តួលេខ​ដែល​មន្ទីរ​ទេសចរណ៍​បាន​ស្រង់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃនេះ គឺ​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៧៤.២២៣​នាក់ កើនឡើង​១៧,៨៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ឈាន​ចូល​២០១៦ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៦៦.៦៥៩​នាក់ កើនឡើង​១៨,៩១% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៧.៥៦៤ នាក់ កើនឡើង​៩,០៧% សណ្ឋាគារ​មាន​៧១ មាន​៣.២៨៩​បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន ២៦៩​មាន​៣.៦៧៣​បន្ទប់ ។

ទាក់ទិន​ទៅ​នឹង​តម្លៃ​ម្ហូបអាហារ​ឆ្នាំ​នេះ ហាក់​ពុំ​មានការ​ឡើងថ្លៃ​នោះ​ទេ គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់​មានការ​ឡើងថ្លៃ​កប់​ពពក​ពី​១៥​ដុល្លារ​ឡើង​រហូត​ដល់​៤០​ដុល្លារ​ក្នុង​មួយ​បន្ទប់ ឯ​តម្លៃ​តុ​អង្គុយ​ក្នុង​១​តុ​មាន​តម្លៃ​រហូត​ដល់​៣០​ដុល្លារ​ទៅ​៤០​ដុល្លារ ។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​បាន​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សន្តិសុខ​សុវត្ថិភាព លោក​វរសេនីយ៍ឯក កុ​ល ផា​លី ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​រយៈពេល​៣​ថ្ងៃនេះ សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​បាន​កើតឡើង​ចំនួន​២​ករណី គឺ​ហិង្សា​ដោយ​ចេតនា​មួយ​ករណី​សមត្ថកិច្ច​បង្ក្រាប​បាន​និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់ (​ក្នុង​នោះ​ជន​ដៃដល់​ម្នាក់​) និង​អំពើ​ឆក់​១​ករណី​ក៏​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ភ្លាម​ៗ​ដែរ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ចំណែក​ស្ថានភាព​នៅ​តាម​បណ្តោយ​ឆ្នេរ​ពុំ​មាន​ហេតុការណ៍​អ្វី​កើតឡើង​នោះ​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter