. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នាវា​ទេសចរណ៍​ខ្នាត​យក្ស​ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ ខេត្ត​ព្រះ​សីហ​នុ
February 13, 2016 (07:31:00) [ 1270 ]
 
 
ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍ លោក​វរសេនីយ៍ឯក ស៊ា​ង ឡេ​ង ប្រធាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មកនេះ មាន​នាវា​ខ្នាត​យក្ស​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១.៣៤១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៧៣២​នាក់​និង​មាន​៣៨​សញ្ជាតិ​ផ្សេង​គ្នា​មក​ពី​ប្រទេស​វៀតណាម ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​មក​ក៏​បាន​ចេញដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ក្នុង​ថ្ងៃ​ដដែល ។

លោក ស៊ា​ង ឡេ​ង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នាវា​ខាងលើ​នេះ មាន​នា​វឹក​ចំនួន​៦០៩​នាក់​ក្នុង​នោះ​នា​វឹក​ស្រី​មាន​ចំនួន​៨៧​នាក់ ។ នាវា​នេះ​មានឈ្មោះ VOLENDAM សញ្ជាតិ NETHERLAND មាន​បណ្តោយ​២៣៧,៩​ម៉ែត្រ និង​ទទឹង​៣៤,៤៥​ម៉ែត្រ ជម្រៅ​ទឹក​៨​ម៉ែត្រ ។ លោក​វរសេនីយ៍ឯក ស៊ា​ង ឡេ​ង បានឱ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​នៅ​លើ​នាវា​មាន​ចំនួន​ច្រើន​ជាងគេ គឺ​អា​មេ​រិ​ក កា​ណា​ដា អង់គ្លេស ។

នៅ​ក្នុង​ការ​ចូល​សំចត​នាវា​ខាងលើ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រកចូល​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​អនុវត្ត​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​យុទ្ធសាស្ត្រ​បើកចំហ​ជើងមេឃ​លើ​វិស័យ​ទេសចរណ៍​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

លោក​បន្ថែម​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​វិស័យ​ទេសចរណ៍ ហើយ​បាន​ចាត់​ទុក​ថា វិស័យ​ទេសចរណ៍​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​ទទួល​បាន​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ពី​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ដូច​ជា ការ​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​មុខ​ដល់​ប្រជាពលរដ្ឋ​ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ទេសចរណ៍ ដែល​អាច​លើកកម្ពស់​ជីវភាព​ពួក​គាត់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ខាងលើ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើសេវា​ផ្សេង​ៗ​ដូច​ជា ការ​បំពេញបែបបទ​បន្ថែម​ទៅ​លើ​ឯកសារ​បើកផ្លូវ​ជូន​ដល់​ភ្ញៀវ​ទេសចរ​បាន​ទាន់​ពេលវេលា​។ ក្នុង​នោះ​មន្ត្រី​នគរបាល​ទាំងអស់​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ការ​ការពារ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នាវា​ទេសចរណ៍​ចូល​សំចត​នៅ​កំពង់​ផែ​នោះ ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​តាម​នាវា បាន​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន តំបន់ឆ្នេរ ប្រជុំ​កោះ នៅ​ក្នុង​ខេត្ត តាម​ទី​វត្ត​អារាម គ្រឹះស្ថានសិក្សា​នានា ដើម្បី​បាន
ស្វែង​យល់​ពី​ប្រពៃណី ទំនៀមទម្លាប់ វិស័យ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​បានឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​កសាង​សមិទ្ធផល​របស់​អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 240 នាក់
  Flag Counter
Flag Counter