. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ​កំពង់​ផែ​ទេសចរណ៍ ​នៅ​ក្រុង​កំពង់ឆ្នាំង ​និង​ឃុំ​ឆ្នុកទ្រូ
February 13, 2016 (07:38:45) [ 1294 ]
 
 
ខេត្តកំពង់ឆ្នាំង ៖ «​ផែបណ្តែត​ទឹក​» មាន​សារសំខាន​ខ្លាំង​ណាស់ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​ទស្សនា​ខេត្តកំពង់ឆ្នាំង តាម​រយៈ​កប៉ាល់ ពួក​គាត់​នឹង​ត្រូវ​ចុះ​ពី​កប៉ាល់ ជិះ​កាណូត​ឡើង​លើ​ផែ​ដើម្បី​ឡើង​ដីគោក ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​ក៏​បាន​ចតទូក កាណូត​ពេល​ឡើងគោក ឬ​ចុះ​ពីលើ​គោក​មក​ជិះ​កាណូត​ក្នុង​ទឹក​វិញ តាម​រយៈ​កំពង់​ផែ​នេះ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​» ។

លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផែបណ្តែត​ទឹក​ថ្មី​ចំនួន​២ នៅ​ចំណុចដើម​ពោធិ៍​មាត់ទន្លេ ផ្សារ​ក្រោម ស្ថិត​ក្នុង​ឃុំ​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

ចំពោះ​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​នេះ គឺជា​ទំនៀមទម្លាប់់​ប្រពៃណី​របស់​ដូនតា​ពី​បុរាណកាល​មក ដែល​ត្រូវធ្វើ​ឡើង​សែន​ព្រែ​ន​ដល់​អ្នកតា លោកយាយ​ជា​អ្នក​ថែរក្សា​ទឹកដី ព្រៃ​ព្រឹក្សា និង​ស្តេច​ក្រុង​ពាលី​ជា​ម្ចាស់​ទឹកដី​ព្រៃ​ភ្នំ ដើម្បី​សុំ​សេចក្តីសុខ​ដល់​កូនចៅ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​កសាង​សមិទ្ធផល​អ្វីមួយ ។ ពី​ធី​នេះ​ត្រូវ​បាន​សែន​ព្រែ​ន​ឱ្យ​អា​រុក្ខ​អារក្ស អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី តាម​ប្រពៃណី​បុរាណ​ដើម្បី​សុំ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ជា​ទូទៅ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ជា​អ្នក​ប្រើប្រាស់​ផែ​ដែក​នេះ ព្រោះថា​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ម្តង​ៗ​មាន​ប្រជាពលរដ្ឋ​ឡើង​ចុះ​ឆ្លងកាត់​ច្រើន​ណាស់ មាន​ពេល​ខ្លះ​បើ​យើង​មិន​ជឿ និង​មិន​បន់ស្រន់​សែន​ព្រែ​ន​ឱ្យ​ដូនតា ក៏​យើង​មិនសូវ​បាន​សេចក្តីសុខ​ដែរ ។

លោក​អភិបាលខេត្ត​បន្ត​ថា ផែបណ្តែត​ទឹក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ​មាន​២ គឺ​មួយ​គ្រឿង​ដាក់​នៅ​ទី​នេះ និង​មួយ​គ្រឿង​ទៀត​ដូច​គ្នា​នេះ​ផង​ដែរ​ដាក់​នៅ​កំពង់​ផែ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ផែ​ទាំង​ពីរ​ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កសាង​ឡើង​ដាក់​ឲ្យ​ប្រើប្រាស់ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដូច​ជា​ចត​កាណូត​ដ​កាណូត​ដឹក​ផល​នេសាទ កាណូត​ដឹក​កសិផល ពី​ចម្ការ​ទៅ​ទីរួមស្រុក និង​ក៏​មាន​សារ​ប្រយោជន៍​យ៉ាង​សំខាន់​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​របស់​ប្រើប្រាស់​ផ្សេង​ៗ និង​គ្រឿងសំណង់ ពីលើ​គោក​ចុះ​មក​លើ​កាណូត​ក្នុង​ទឹក បើ​គ្មាន​កំពង់​ផែ​ដែក​នេះ​ប្រជាពលរដ្ឋ​ពិតជា​ជួប​ការ​លំបាក​ជា​មិន​ខាន​ឡើយ ។

លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ផង​ដែរ ដល់​អាជ្ញាធរ​ក្រុង ស្រុក សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​សូម​រួម​គ្នា​ជួយ​ថែរក្សា​ផែ​ដែក​ទាំង​២​គ្រឿង​នេះ​ឱ្យ​បាន​ល្អ រឹង​មាំ​យូរ​អ​ង្វែ​រ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈប់​សំចត​របស់​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ។

លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា ផែ​ដែក​ទាំង​២​គ្រឿង​នេះ ក្នុង​១​គ្រឿង​ៗ​មាន​បណ្តោយ​ប្រវែង​១២​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ កសាង​ឡើង​ដោយ​ប្រាក់​របស់​ក្រសួង​សាធារណការ ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង ចំណែក​កំពង់​ផែ​ចាស់​បាន​ពុក​ខូច​អស់​ទៅ​ហើយ​មិន​អាច​ជួសជុល​ប្រើប្រាស់​បាន​ឡើយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter