. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ខឹង​ប្តី​មិន​ទិញ​កាដូ​ជូន​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ វាយ​ទាត់​ធាក់​ទាំង​កំរោល
February 26, 2016 (06:02:25) [ 1253 ]
 
 
«Daily Mail» របស់​អង់គ្លេស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រី Kimberly Hammond អាយុ​៤៦​ឆ្នាំ បាន​ផឹកស្រា​បៀរ​ចំនួន​៨​កំប៉ុង​រហូត​ស្រវឹង ហើយ​យក​ឈើ​វាយ​ក្បាល​ប្តី លោក John Hammond អាយុ​៤៦​ឆ្នាំ ព្រមទាំង​វាយ​ទាត់​ធាក់​ស្ទើរតែ​សន្លប់ ។ ហេតុការណ៍​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នៅ​ក្រុង​បែ​ល​ហ្វ្រ៊ី រដ្ឋ​អូ​ហា​យ​យ៉ូ សហរដ្ឋអាមេរិក ។

នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ចំណុច​កើតហេតុ ឃើញ​លោក Hammond រង​របួស​នៅ​លើ​ផ្ទៃមុខ ត្រង់​ឆ្អឹងជំនីរ និង​ក្បាល ។ ប៉ូលិស​សើ​ុ​ប​អង្កេត​ដឹង​ថា ប្រពន្ធ​វាយ​ប្តី​បែប​នោះ ព្រោះ​នាង​ស្រវឹង និង​ខឹង​មិន​ព្រម​ទិញ​រង្វាន់​លើកទឹកចិត្ត​ដល់​នាង​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

លោក Hammand បញ្ជាក់​ថា ប្រពន្ធ​យក​ឈើ​វាយ​ក្បាល​របស់​លោក ព្រមទាំង​ធាក់​ឆ្អឹងជំនីរ​ជា​ច្រើន​ដង បណ្តាល​ឱ្យ​ជាំ ។ ដោយ​មិន​អាច​តបត​បាន លោក​ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស ។

អ្នកស្រី Kimberly Hammond ត្រូវ​ប៉ូ​លិ​ស​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ដល់​ប្តី ដូច្នេះ​ហើយ​ឃុំខ្លួន​រង់ចាំ​កាត់ទោស ។ មិនដឹង​ថា តើ​លោក Hammond សម្រេចចិត្ត​លែងប្រពន្ធ ឬ​យ៉ា​ង​ណា​ទេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter