. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​ទេសចរណ៍​មាន​សក្ដានុពល​ទាក់ទាញ​អ្នកទេសចរ​ជប៉ុន
February 26, 2016 (06:11:32) [ 1239 ]
 
 
រាជធានី​ភ្នំពេញ ៖ «​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​ទេសចរណ៍ ដែល​មាន​សក្តានុពល​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជប៉ុន​» លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​ទេសចរណ៍ JTB Cambodia កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ ។

លោក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ទីផ្សារ​ជប៉ុន​គឺជា​ទីផ្សារ​សំខាន់​មួយ​របស់​កម្ពុជា ដែល​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​របស់​កម្ពុជា ។ កំណើន​នេះ​អាស្រ័យ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ និង​ចំណង​សាមគ្គី​ភាពល្អ​រវាង​ប្រទេស​ទាំង​២​កម្ពុជា​-​ជប៉ុន ។ តាម​រយៈ​នេះ​រាជរដ្ឋាភិបាល​សង្ឃឹមថា ក្រុមហ៊ុន​ទេសចរណ៍ JTB Cambodia នឹង​ធ្វើការ​ពង្រីក និង​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​តាម​រយៈ​គម្រោង​ផ្លាស់​ប្តូរ​វប្បធម៌ និង​ប្រើប្រាស់​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​កន្លង​មក ដើម្បី​ទាក់ទាញ​ទេសចរ​ជប៉ុន ឱ្យធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​កម្ពុជា កាន់តែ​ច្រើន​ឡើង ក៏​ដូច​ជា​ទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បន្ថែម​ថា ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ទេសចរណ៍ JTB Cambodia គឺ​មាន​ន័យ​ថា ជា​ការ​មក​ដល់​នៃ​កំណើន​ទេសចរ​ជប៉ុន​មក​កាន់​កម្ពុជា​បន្ថែម​ទៀត ដែល​ស្រប​តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​កម្ពុជា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៧,៨​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ និង​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ហោះហើរ​ជប៉ុន All Nippon Airway (ANA) ដែល​នឹង​ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ដោយ​ត្រង់​ទៅ​មក តូ​ក្យូ​-​ភ្នំពេញ​-​តូ​ក្យូ ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ តទៅ ដោយ​ប្រើ​ប្រភេទ​យន្តហោះ B787-8 (C42-Y198) ។

លោក គូ​ម៉ា​ម៉ា​រុ យ៉ូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែង​ថា កម្ពុជា​គឺជា​ប្រទេស​ទេសចរណ៍​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី ដែល​មាន​ប្រាសាទអង្គរវត្ត​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ក៏​ជា​ប្រទេស​ឧស្សាហកម្ម​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១៦​ភាគរយ នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ។ ជា​ពិសេស​ប្រាសាទអង្គរវត្ត​បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១ នៅ​លើ​ពិភពលោក ដែល​ទទួល​បានការ​ពេញ​និយម​ពី​ជនជាតិ​ជប៉ុន​នៅ​ឆ្នាំ​២០១៥ ។

លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​រំពឹង​ថា ភ្ញៀវ​ទេសចរ​ជប៉ុន​នឹង​មាន​កំណើន​បន្ថែម​ទៀត បន្ទាប់​ពី​ការ​បើក​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន​នៅ​កម្ពុជា ជា​ពិសេស​ការ​ចាប់​បើក​ឱ្យ​មាន​ជើងហោះហើរ​ផ្ទាល់​ពី​ណា​រី​តា មក​ទីក្រុង​ភ្នំពេញ នា​ខែ​ក​ញ្ញ ខាង​មុខ​នេះ​។

លោក Hiroyuki Takahashi នាយក​ក្រុមហ៊ុន JTB Group បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទេសចរណ៍ JTB Cambodia គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន JTB Group ដោយ​មាន​ស្នាក់​ការ​ធំ​នៅ​ប្រទេស​ជប៉ុន និង​មាន​ប្រវត្តិ​ជាង​១០០​ឆ្នាំ​មក​ហើយ ក្នុង​ការ​បម្រើ​សេវាកម្ម​ទេសចរណ៍​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ។ លោក​បន្ត​ថា ដោយ​មើលឃើញ​ពី​កំណើន​សេ​ដ្ច​កិច្ច​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​នៅ​អាស៊ី ដែល​ជា​សក្តានុពល​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ជា​កត្តា​ជំរុញ​ឱ្យ​JTB សម្រេចចិត្ត​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ។

លោកនាយក​សង្ឃឹមថា ការ​បម្រើ​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ទទួល​បាន​ភាព​ជោគជ័យ និង​ជួយ​រឹត​បន្តឹង​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​-​ជប៉ុន កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៤,៧៨​លាន​នាក់ កើនឡើង​៦​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​១៩៣.៣៣០​នាក់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៧ នាំ​មក​ចំណូល​ជូន​ជាតិប្រមាណ​៣.២០០​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​បាន​ជាង​៦០​ម៉ឺន​នាក់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter