. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បុណ្យ​ទន្លេ​នៅ​កំពង់ចាម​បញ្ចប់​ដោយ​ភាព​អធិកអធម និង​សប្បាយ​រីករាយ​ដោយ​ការ​កម្សាន្ត​របស់​មហាជន
March 15, 2016 (14:22:05) [ 1229 ]
 
 
ខេត្តកំពង់ចាម ៖ ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត សហគមន៍​ល្អ នៅ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ កាលពី​ល្ងាច​ថៃ្ង​ទី​១២ ខែមីនា ឆ្នាំ​២០១៦ បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​លន់ លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​លើក​ឡើង​ថា នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​ទីក្រុង​កំពង់ចាម​ទទួល​បាន​ឱកាស​ប្រារព្ធ​ទិវា និង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ គឺ «​បុណ្យ​ទន្លេ​» ។ ឱកាស​នេះ​ចែករំលែក​ជូន​ដល់​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ​សម្រាប់​ជា​ផលប្រយោជន៍​រួម​ទូទៅ ហើយ​តទៅ​ថ្ងៃ​មុខ​នឹង​ផ្លាស់​ប្តូរ​ឱកាស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ដើម្បី​ឲ្យ​ខេត្តកំពង់ចាម​ក្លាយជា​ទឹកដី​នៃ​ឱកាស​ពិតប្រាកដ រដ្ឋបាល​ខេត្ត​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ខិតខំ​រិះរក​មធ្យោបាយ​គ្រប់​ប្រភេទ ដើម្បី​ប្រែក្លាយ​ទឹកដី​មួយ​នេះ​ឲ្យ​ក្លាយ​ជាទី​មនោ​រម្យ​សម្រាប់​គោលដៅ​ទេសចរណ៍ វិនិយោគ និង​ការ​អភិវឌ្ឍ​សង្គម ក្នុង​ន័យ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឆ្ពោះទៅ​កាន់ការ​សម្រេច​ឲ្យ​បាន​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​លន់ លឹ​ម​ថៃ ថ្លែង​ថា រដ្ឋបាល​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​គ្នា រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៦​នេះ ។

ខេត្ត​ទាំង​ពីរ​មាន​វត្ថុធាតុដើម​ជា​ច្រើន សម្រាប់​ការ​វិនិយោគ​ដូច​ជា ស្រូវ ស្វាយចន្ទី ដំឡូង​មី សណ្តែក ពោត កៅស៊ូ ។​ល​។ ក្រៅពី​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​លើ​ផ្នែក​ឧស្សាហកម្ម បើ​ទោះបីជា​ខេត្ត​ទាំង​ពីរ​មិន​ត្រូវ​បាន​កំណត់​ជា​ប៉ូ​ល​ទេសចរណ៍​ក៏​ដោយ​ក៏​រដ្ឋបាល​ខេត្ត​បាន​ប្តេជ្ញា​ពង្រីក​ខ្លួន​ឲ្យ​កៀក​នឹង​ប៉ូ​ល​ទេសចរណ៍ ហើយ​ក្តី​ស្រមៃ​ថា​ខេត្ត​ទាំង​ពីរ​«​កំពង់ចាម​-​ត្បូងឃ្មុំ​» នឹង​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​ក្នុង មួយ ឆ្នាំ​ៗ​នៅ​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ​នេះ ពីព្រោះ​ខេត្ត​ទាំង​ពីរ​មាន​តំបន់​ទេសចរ​ធម្មជាតិ និង​វប្បធម៌​ជា​ច្រើន​កន្លែង​ដ៏​មាន​សក្តានុពល ដែល​អាច​និ​វិយោគ​បាន ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ខេត្ត​ជាប់​ដង​ទន្លេ ។ ពិធីបុណ្យ​ទន្លេ មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​តំបន់​ជាប់​ដង​ទន្លេ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​យកចិត្តទុកដាក់​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ជា​ពិសេស​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្តេជ្ញា​ចិត្ត​រួម​មួយ​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​ខាង​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច​-​សង្គម វប្បធម៌ និង​ការ​អភិវឌ្ឍ ។ ព្រម​ជាមួយ​នេះ​ពិធីបុណ្យ​ទន្លេ គឺជា​ឱកាស​ដ៏​ប្រសើរ​ដើម្បី​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» តាម​រយៈ​ការ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ ជំរុញ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​ទេសចរណ៍​តាម​នាវា ការ​ជម្រុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធន​តូច និង​មធ្យម (SME) និង​ផលិតផល​ក្នុង​តំបន់ និង​ការ​អប់រំ​យល់​ដឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​អំពី​សារ​ប្រយោជន៍​នៃ​ធនធាន​តាម​ដង​ទន្លេ និង​អំពី​ទស្សនាទាន «​ស្អាត បៃតង និង​ការ​ជួយ​អភិវឌ្ឍ​សហគមន៍ និង​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេ​» ជា​ពិសេស​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីក្រុង​តាម​ដង​ទន្លេ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​អាស៊ាន ។

លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ​បាន​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ថា ក្នុង​រយៈពេល​ជាង​១​ទស​វត្ស​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ឆ្លងកាត់ នូវ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​វិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​សង្គម តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​រូបភាព​យ៉ាង​ឆាប់រហ័ស​ពី​អ្វី​ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​ទឹកដី​នៃ​វាល​ពិឃាត ទឹកដី​សង្គ្រាម​សំបូរ​ដោយ​គ្រាប់​មីន ។ ដោយ​បាន​ប្រែក្លាយ​មក​កម្ពុជា​មាន​សន្តិភាព​នយោបាយ​សន្តិសុខ សុវត្ថិភាព​ពេញលេញ និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ប្រកបដោយ​ក្តី​សង្ឃឹម​ឆ្ពោះទៅ​រក​អនាគត​មួយ​ដ៏​រុងរឿង និង​ត្រចះត្រចង់ ។

លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អត្ថិភាព ដើរតួ​នាទី​ជា​មាស​បៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តាម​រយៈ​ការ​បង្កើន​នូវ​ឱកាស​ការងារ​នាំ​មក​នូវ​ប្រាក់​ចំណូល​ជូន​ដល់​ប្រជាពលរដ្ឋ ។ ភាព​សំបូរ​បែប​សក្តានុពល​វិស័យ​ទេសចរណ៍​តាម​ដង​ទន្លេ បាន​និង​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព និង​ភាព​ទាក់ទាញ​ខ្ពស់ ។

មហាជន​ទាំង​ជាតិ និង​បរទេស​ច្រើន​កុះករ​បាន​ចូលរួម​បុណ្យ​ទន្លេ ។ ពួក​គេ​សប្បាយ​រីករាយ​នឹង​ការ​កម្សាន្ត ដូច​ជា​ទស្សនាការ​តាំងពិព័រណ៍ ជា​ពិសេស​ការ​សម្តែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ​ដែល​រៀបចំ​យ៉ាង​ពិសេស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter